ព័ត៌មានអន្ដរជាតិ
តើគណៈប្រតិភូថៃ ទៅ ចរចាជាមួយកម្ពុជានៅម៉ាឡេស៊ី មាននរណាខ្លះ?
នៅថ្ងៃចន្ទទី២៨ខែកក្កដាឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅប្រទេសម៉ាឡេស៊ី ដើម្បីចរចាស្វែងរកបទឈប់បាញ់ជាបន្ទាន់ ជាមួយភាគីថៃ។
កិច្ចប្រជុំពិសេសនេះនឹងធ្វើនៅម៉ោង ៣រសៀល (ម៉ោងនៅម៉ាឡេស៊ី) ត្រូវនឹងម៉ោង ២រសៀល ម៉ោងនៅកម្ពុជា។

ជំនួបចរចាគ្នានេះ មានការសហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន ហើយគោលបំណង គឺដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជានិងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។
សម្រាប់ភាគីថៃ គឺដឹកនាំដោយនាយករដ្ឋមន្ត្រីស្តីទី Bhumtham Vejjayachai, រដ្ឋមន្ត្រីក្រសួងការបរទេស Marist Sengiampong, អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ Nattapol Nakphanit, លេខានាយករដ្ឋមន្ត្រី Prommin Lertsuridej និងអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី Jirayu Huangsap។
ទោះបីជាយ៉ាងណាក៏ដោយ មានសំណួរថា តើកិច្ចប្រជុំនឹងទទួលបានលទ្ធផលទេ បើភាគីថៃនៅតែប្រកាន់ជំហរប្រើប្រាស់ផែនទីគូសដោយឯកតោភាគីខ្នាត ១:៥០ ០០០នោះ?
លោក Jirayu និយាយថា ថៃនឹងប្រើប្រាស់ផែនទីខ្នាត១:៥០ ០០០ ហើយទាត់ចោលពាក្យចចាមអារ៉ាមដែលថាខ្លួនព្រមប្រើប្រាស់ផែនទីខ្នាត ១:២០០ ០០០ ក្រោយកម្ពុជាព្រមឈប់បាញ់។
ផែនទីខ្នាត ១:៥០ ០០០នេះ គឺគូសជាឯកតោភាគីដោយថៃ ចំណែកកម្ពុជា ប្រើប្រាស់ផែនទីខ្នាត ១:២០០ ០០០ ដែលមានការទទួលស្គាល់ជាអន្តរជាតិ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


