Connect with us

ព័ត៌មានជាតិ

កម្ពុជា ជំរុញភាគីថៃប្រគល់កងកម្លាំងដែលនៅសេសសល់ឱ្យបានឆាប់ ក្រោយបទឈប់បាញ់

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្រ្តីជំនាញ កំពុងពិភាក្សាជាមួយម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ដើម្បីជំរុញទៅកាន់ភាគីថៃប្រគល់កងកម្លាំងកម្ពុជាមកវិញឱ្យបានឆាប់រហ័សស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះកងកម្លាំងយោធិនចំនួន ១៨រូបដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ តាំងពីព្រឹកព្រលឹមវេលាម៉ោង ៧ និង ៥០ នាទី ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥ មកនោះ ភាគីថៃមិនទាន់បញ្ជូនមកកម្ពុជាវិញនៅឡើយទេ ក្រៅតែពីកងកម្លាំងចំនួន ២រូប ដែលមានរបួសបានទទួលថ្ងៃទី ១ ខែសីហា ប៉ុណ្ណោះ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី ម៉ាលី សុជាតា​ ថ្លែងនៅថ្ងៃទី ៣ ខែសីហានេះ។ ដូចនេះកម្ពុជានៅតែបន្តជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់យើងដែលនៅសេសសល់ដ៏ទៃទៀតឱ្យបានឆាប់រហ័សស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

អ្នកនាំពាក្យអះអាងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តធ្វើការចរចាយ៉ាងយកចិត្តទុកដាក់ ស្របជាមួយគ្នានេះក៏បានស្នើម៉ាឡេស៊ី ដែលជាប្រធានអាស៊ានឱ្យជួយអន្តរាគមន៍ដើម្បីជំរុញឱ្យភាគីថៃឆាប់ប្រគល់កងកម្លាំងកម្ពុជាមកវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម