ព័ត៌មានអន្ដរជាតិ
ជំនួយការកំពូលរបស់ ត្រាំ ចោទឥណ្ឌាពីបទផ្តល់ហិរញ្ញប្បទានដល់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន
ជំនួយការកំពូលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរិះគន់យ៉ាងខ្លាំងលើការបន្តពាណិជ្ជកម្មប្រេងរបស់ឥណ្ឌាជាមួយរុស្ស៊ី ដោយចោទប្រកាន់ទីក្រុងញូវដេលីថាបានជួយផ្តល់មូលនិធិដល់ការធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន។

លោក Stephen Miller អនុប្រធានបុគ្គលិករបស់លោក ត្រាំ និងជាទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់ បានធ្វើការកត់សម្គាល់នេះកាលពីថ្ងៃអាទិត្យនៅលើប៉ុស្តិ៍ទូរទស្សន៍ Fox News ក្នុងកម្មវិធី «Sunday Morning Futures»។ លោកបានព្រមានថា ទំនាក់ទំនងថាមពលរបស់ឥណ្ឌាជាមួយរុស្ស៊ី កំពុងធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីដាក់សម្ពាធលើវិមានក្រឹមឡាំង ជុំវិញការលុកលុយជាបន្តបន្ទាប់លើអ៊ុយក្រែន។
លោក Miller បានរៀបរាប់ថា៖ «គ្រប់គ្នានឹងភ្ញាក់ផ្អើលពេលដឹងថា ឥណ្ឌាមានទំនាក់ទំនងជាមួយចិនក្នុងការទិញប្រេងពីរុស្ស៊ី។ យើងមិនត្រូវព្រងើយកន្តើយអំពីការធ្វើជំនួញនេះដែលផ្តល់ហិរញ្ញប្បទាននៃសង្គ្រាម»។
ប្រទេសឥណ្ឌាដែលរក្សាជំហរមិនឈរខាងភាគីជម្លោះណាមួយនោះ បានបង្កើនការទិញប្រេងរុស្ស៊ី ខណៈតម្លៃប្រេងរបស់ក្រុងមូស្គូបានធ្លាក់ចុះខ្លាំង ចាប់តាំងពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ យុទ្ធសាស្ត្រនេះបានអនុញ្ញាតឲ្យឥណ្ឌាកាត់បន្ថយថ្លៃដើមប្រេងឥន្ធនៈក្នុងស្រុក ប៉ុន្តែបានទាក់ទាញការរិះគន់កាន់តែខ្លាំងឡើងពីទីក្រុងវ៉ាស៊ីនតោន។
ការអត្ថាធិប្បាយរបស់លោក Miller កើតឡើងចំពេលមានភាពតានតឹងកើនឡើងរវាងសហរដ្ឋអាមេរិក និងឥណ្ឌា ជុំវិញគោលនយោបាយពាណិជ្ជកម្ម និងថាមពល។ លោកប្រធានាធិបតី ត្រាំ បានប្រកាសកាលពីសប្តាហ៍មុននូវពន្ធ ២៥% លើទំនិញឥណ្ឌា ជាមួយនឹងសក្តានុពលសម្រាប់ពន្ធបន្ថែមដោយសារតែការបន្តនាំចូលប្រេងរបស់ឥណ្ឌាពីរុស្ស៊ី។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar បានអះអាងម្តងហើយម្តងទៀតថា ប្រទេសលោកខាងលិចបានទិញថាមពលពីរុស្ស៊ីច្រើនជាងឥណ្ឌាទៅទៀត ហើយការនាំចូលបច្ចុប្បន្នមិនមែនជាការបំពានច្បាប់អន្តរជាតិណាមួយឡើយ ពោលគឺឥណ្ឌានឹងបន្តការទិញប្រេងពីរុស្ស៊ីដើម្បីផលប្រយោជន៍ជាតិ ក្នុងគោលបំណងធានាប្រភពថាមពលដែលមានតម្លៃសមរម្យសម្រាប់ប្រជាជនរបស់ខ្លួន៕

ដោយ៖ ឈាង
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


