Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ កំណត់សកម្មភាពកម្រិតថ្នាក់​ទី១​ធ្វើឲ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង

បានផុស

នៅ

ក្រសួងអប់រំយុវជន និងកីឡា បានកំណត់សកម្មភាពកម្រិតថ្នាក់ទី១ ដែលធ្វើឱ្យខូចសណ្តាប់ធ្នាប់របៀបរៀបរយ និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ និងកម្រិតវិន័យនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៨សីហា ២០២៥នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងអប់រំ កាកំណត់សកម្មភាពកម្រិតថ្នាក់ទី១ ដែលធ្វើឱ្យខូចសណ្តាប់ធ្នាប់នៃការប្រឡង ក្នុងនោះបេក្ខជនមកដល់មណ្ឌលប្រឡងក្រោយជួងទីពីរ ប្រសិនបើបេក្ខជនជួបប្រទះនឹងឧបទ្ទវហេតុផ្សេងៗដែលអាចអនុគ្រោះបានដោយមិនឱ្យលើសពី១៥នាទី ក្រោយជួងទីពីរ អនុរក្សអនុញ្ញាតឱ្យចូលប្រឡង តាមរយៈប្រធានមណ្ឌល ដោយមិនបន្ថែមម៉ោងឡើយ។ មានសញ្ញាសម្គាល់អាគតដ្ឋានរបស់ខ្លួនលើសន្លឹកកិច្ចការ។ មានវិចារដូចគ្នាទាំងស្រុងត្រង់ចម្លើយនៃសំណួរ

ត្រង់ចម្លើយសំណួរមានខ្លឹមសារដូចទាំងស្រុងទៅនឹងសំណៅវិញ្ញាសា ដែលត្រូវបាននាំចូលក្នុងបន្ទប់ ប្រឡងដោយបេក្ខជន ដោយអ្នកដទៃតាមគ្រប់មធ្យោបាយ ឬក្រោយធ្វើការកោសល្យវិច័យ និងឃើញថា​ សន្លឹកកិច្ចការនោះដូចគ្នាទាំងស្រុងទៅនឹងចម្លើយវិញ្ញាសាដែលមានស្រាប់ ដែលត្រូវបានរៀបចំឡើងដោយខុសច្បាប់។

ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចពន្យារពេលនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ដែលគ្រោងរៀបចំនៅថ្ងៃទី១៨ និងទី១៩ ខែសីហា ឆ្នាំ២០២៥ ទៅថ្ងៃទី២៨ និងទី២៩ ខែសីហា ឆ្នាំ២០២៥ វិញ ដោយសារសង្គ្រាមឈ្លានពាននៅតាមព្រំដែនកម្ពុជា-ថៃដែលបង្កឡើងដោយភាគីថៃ បានបណ្តាលឱ្យមានការផ្អាកដំណើរការសាលារៀន និងប្រជាជនភៀសខ្លួនរាប់ម៉ឺននាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម