ព័ត៌មានជាតិ
ប៉ុស្តិ៍នគរបាលឃុំកាចូន ខេត្តរតនគិរី ណែនាំហាមបង្ហោះដ្រូនខណៈជម្លោះព្រំដែនកំពុងបន្ត
ប៉ុស្តិ៍នគរបាលឃុំកាចូន នៅស្រុកវើនសៃ ខេត្តរតនគិរី បានណែនាំពលរដ្ឋក្នុងមូលដ្ឋាន និងអ្នកផលិតមាតិកា ហាមបង្ហោះដ្រូនគ្មានមនុស្សបើកនៅតាមតំបន់ព្រំដែន និងទីតាំងសំខាន់ៗ ដើម្បីលើកកម្ពស់ការគ្រប់គ្រងនិងថែរក្សាសន្តិសុខ ខណៈជម្លោះព្រំដែនកម្ពុជា-ថៃកំពុងបន្ត។ ការប្រកាសហាមឃាត់ ធ្វើឡើងស្របតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃស្តីពីការហាមបង្ហោះដ្រូនក្នុងកាលៈទេសៈនេះ។

លោក ថងលៀង ចាន់ធៀន មន្រ្តីនគរបាលប្រចាំការនៅប៉ុស្តិ៍កាចូន បានប្រាប់កម្ពុជាថ្មីថា បន្ទាប់ពីទទួលបានគោល ការណ៍ណែនាំពីក្រសួងមហាផ្ទៃ តាមរយៈកិច្ចប្រជុំពីចម្ងាយមក ក្រុមការងារបានចុះផ្សព្វផ្សាយនៅតាមតំបន់ទេសចរណ៍ និងមូលដ្ឋាន ស្តីពីការហាមបង្ហោះដ្រូនមួយរយៈសិន។ លោកបញ្ជាក់ថា៖«ប៉ុស្តិ៍នគរបាលឃុំកាចូន បានដាក់ចេញវិធានការហាមឃាត់ការបង្ហោះដ្រូនគ្រប់ប្រភេទជាដាច់ខាត ក្នុងការផ្តិតយករូបភាព ឬបម្រើឱ្យសកម្មភាពណាមួយ»។ លោកបញ្ជាក់បន្ថែមថា បើទោះបីជាភូមិឃុំកាចូន ស្រុកវើនសៃ នៅឆ្ងាយពីព្រំដែនវៀតណាម និងនៅឆ្ងាយពីជម្លោះព្រំដែនកម្ពុជា និងថៃក្តី ប៉ុន្តែវិធានការនាពេលនេះ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពសាធារណៈ។
ការដាក់ចេញវិធានការនេះ ស្របទៅនឹងគោលការណ៍ក្រសួងមហាផ្ទៃ ក្នុងគោលបំណង់លើកកម្ពស់ការគ្រប់គ្រងនិងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គមនៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃនិងខេត្តពាក់ព័ន្ធក្នុងកាល:ទេស:ដែលប្រទេសជាតិត្រូវបានប្រទេសថៃរំលោភបំពានមកលើអធិបតេយ្យនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ០៣ សីហា ឆ្នាំ ២០២៥ បានជម្រាបទៅកាន់អភិបាលខេត្តចំនួន៩ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន ដោយត្រូវហាមឃាត់ មិនឱ្យមានការបង្ហោះយន្តហោះគ្មានមនុស្សបើក(ដ្រូន) ជាដាច់ ខាតក្នុងរយៈពេល ១៥ ថ្ងៃ ។ ក្នុងករណីមានការបង្ហោះយន្តហោះគ្មានមនុស្សបើក(ដ្រូន) អ្នកប្រព្រឹត្តល្មើស នឹងត្រូវទទួលទោសទណ្ឌ និងវិធានការរដ្ឋបាលតាមច្បាប់កំណត់ជាធរមាន៕
អត្ថបទ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


