ព័ត៌មានជាតិ
ACU ប្រកាសជ្រើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ៣ ៧០០នាក់ ចូលរួមសង្កេតការណ៍ប្រឡងបាក់ឌុប
អង្គភាពប្រឆាំងអំពើពុករលួយ អ.ប.ព. (ACU) នឹងចូលរួមសង្កេតការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ២៨ សីហា ២០២៥។ ឈរលើមូលដ្ឋាននេះ អ.ប.ព. ប្រកាសជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត សរុបចំនួន ៣៧០០នាក់ ដើម្បីចូលរួមសង្កេតការណ៍តាមមណ្ឌលប្រឡងរាជធានី-ខេត្ត ។ នេះបើតាមការជូនដំណឹងរបស់ ACU ចុះថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥។

បើតាម ACU កាលបរិច្ឆេទចុះឈ្មោះធ្វើជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃសុក្រ ទី១៥ ខែសីហា ហើយតូវមានអាយុចាប់ពី ២១ ឆ្នាំឡើងទៅ។ អ្នកចូលរួមសង្កេតការណ៍ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការចូលរួមសង្កេតការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងថវិកាក្នុងម្នាក់ ១០ម៉ឺនរៀល។
សម្រាប់លក្ខខណ្ឌជ្រើសរើស ផ្តល់អាទិភាពដល់បេក្ខជនដាក់ពាក្យមុន អាទិភាពនារី និងនិស្សិតដែលកំពុងសិក្សាតាមគ្រឹះស្ថានសិក្សានានា (មានបណ្ណសម្គាល់និស្សិតភ្ជាប់ពេលមកដាក់ពាក្យ)។

ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាន់តែខិតចូលមកដល់ ក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំលឹកដល់បេក្ខជនត្រៀមប្រឡងខិតខំសិក្សា មើលមេរៀន និងស្វ័យសិក្សាដោយខ្លួនឯង ដើម្បីប្រឡងជាប់ទទួលបាននិទ្ទេសល្អ។ ទន្ទឹមនឹងនេះ ក្រសួងក៏បានបង្ហាញសកម្មភាពមួយចំនួនដែលចាត់ទុកថាជាទង្វើបេក្ខជនលួចចម្លងនៅក្នុងដំណើរការប្រឡង ដែលប្រឈមការធ្លាក់ដោយស្វ័យប្រវត្តិ។
ទង្វើលួចចម្លង និងខុសគោលការណ៍វិន័យ ដូចជាការសរសេររូបមន្តលើបន្ទាត់ ការចម្លងរូបមន្ត ឬមេរៀននៅលើតុទុកជាមុន ការសរសេរលើបាតដៃ លើភ្លៅ លើទ្រនាប់ជើង លើកន្សែងជូតមុខ ក្នុងបន្ទប់ប្រឡងចម្លងសំណៅកិច្ចការពីអ្នកដទៃ ឬយកកិច្ចការអ្នកដទៃមកដាក់នៅកន្លែងដែលខ្លួនអង្គុយ អើតមើលសន្លឹកកិច្ចការអ្នកដទៃ ឬប្រើប្រាស់ទូរសព្ទដៃជាដើម៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


