Connect with us

ព័ត៌មានអន្ដរជាតិ

ការប្រយុទ្ធគ្នាខ្លាំងក្លានៅមីយ៉ាន់ម៉ា ធ្វើឲ្យពលរដ្ឋថៃ ភ័យរន្ធត់ ត្រៀមតែជម្លៀសប៉ុណ្ណោះ

បានផុស

នៅ

ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងកងទ័ពមីយ៉ាន់ម៉ានិងកម្លាំងប្រដាប់អាវុធការ៉ែន នៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រទី៨ខែសីហាឆ្នាំ២០២៥ ធ្វើឲ្យពលរដ្ឋថៃនៅខេត្តព្រំដែន Chumphon ភ័យរន្ធត់ ត្រៀមតែជម្លៀសចេញប៉ុណ្ណោះ បើស្ថានការណ៍រឹតធ្ងន់ធ្ងរ។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នូរផ្ទុះអាវុធពីការប្រយុទ្ធគ្នាដ៏ក្តៅគគុកនៅមីយ៉ាន់ម៉ា បានលាន់ឮដល់ខេត្តរបស់ថៃមួយនេះ ខណៈអភិបាលស្រុក Sae បានចេញការព្រមានដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្ន ហើយត្រូវប្រុងជើងការខ្ពស់ និងត្រៀមខ្លួនជានិច្ចសម្រាប់ការជម្លៀសក្នុងករណីចាំបាច់។

ទន្ទឹមនោះ អាជ្ញាធរមូលដ្ឋាន មន្ត្រីយោធានិងកងកម្លាំងសន្តិសុខ ក៏កំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ផងដែរ។

(រូបថត៖ Reuters)

សូមជម្រាបថា បន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០២១មក ជម្លោះប្រដាប់អាវុធនៅមីយ៉ាន់ម៉ា បានកើនឡើងយ៉ាងខ្លាំងដោយ កងកម្លាំងការ៉ែន KNLA ដែលជាចលនាប្រដាប់អាវុធរបស់គណបក្សនយោបាយ Karen National Union (KNU) បានចូលរួមជាមួយកងកម្លាំងតស៊ូប្រជាធិបតេយ្យផ្សេងទៀតដូចជា People’s Defense Force – PDF ដើម្បីប្រយុទ្ធតតាំងនឹងរបបយោធា។

ការប្រយុទ្ធគ្នាភាគច្រើនកើតឡើងនៅក្នុង រដ្ឋកាយីន របស់មីយ៉ាន់ម៉ា ដែលមានព្រំដែនជាប់នឹងប្រទេសថៃ ខណៈការប្រយុទ្ធគ្នាទ្រង់ទ្រាយធំ តែងតែកើតឡើងនៅជុំវិញទីក្រុងយុទ្ធសាស្ត្រមួយចំនួនដូចជា Myawaddy ដែលជាច្រកពាណិជ្ជកម្មដ៏សំខាន់។

(រូបថត៖ Reuters)

ជម្លោះដ៏ហិង្សានេះបានបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើជីវភាពរស់នៅរបស់ប្រជាជន។ ជាពិេសស វាបង្ខំឲ្យជនស៊ីវិលរាប់ម៉ឺននាក់ភៀសខ្លួនចូលមកក្នុងប្រទេសថៃដើម្បីស្វែងរកទីសុវត្ថិភាព។

មិនត្រឹមប៉ុណ្ណឹង មានជនស៊ីវិលជាច្រើននាក់ត្រូវបាត់បង់ជីវិតឬរងរបួសដោយសារការវាយប្រហារផ្លូវអាកាស និងការបាញ់ផ្លោងរបស់កងទ័ពមីយ៉ាន់ម៉ា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ យោធា​មីយ៉ាន់​ម៉ា វាយប្រហារតាមអាកាសសម្លាប់ជនស៊ីវិលនិងអ្នកទោស២៤នាក់នៅ Mandalay

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម