ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ា វាយប្រហារតាមអាកាសសម្លាប់ជនស៊ីវិលនិងអ្នកទោស២៤នាក់នៅ Mandalay
កាលពីថ្ងៃទី ២៩ ខែកក្កដា យោធាមីយ៉ាន់ម៉ាបានធ្វើការវាយប្រហារតាមអាកាសនៅទីក្រុង Singu ក្នុងតំបន់ Mandalay ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤នាក់ និងជាង ៣០ នាក់រងរបួស បើយោងតាមកងកម្លាំងការពារប្រជាជន Mandalay (MDY-PDF) ។

យោងតាមការចេញផ្សាយរបស់ Mizzima News ការវាយប្រហារនោះបានកំណត់គោលដៅលើតំបន់ដែលគ្រប់គ្រងដោយកងកម្លាំងប្រឆាំងរដ្ឋាភិបាលរួមមានប៉ុស្តិ៍ប៉ូលិស Letpanhla និងភូមិ Shwepantaw។ នៅប៉ុស្តិ៍ប៉ូលិស Letpanhla អ្នកជាប់ឃុំចំនួន ២២ នាក់ មានបុរស ២១ នាក់ និងស្ត្រីម្នាក់ ត្រូវបានសម្លាប់ក្នុងការធ្វើការវាយប្រហារនិងរាប់សិបនាក់ទៀតរងរបួស។ ចំណែកការវាយប្រហារដាច់ដោយឡែកមួយទៀតនៅក្នុងភូមិ Shwepantaw បានឆក់យកជីវិតបុរសម្នាក់ និងស្ត្រីក្នុងម្នាក់ទៀត។
មុនការវាយប្រហារនេះ កាលពីថ្ងៃទី២៩ ខែមិថុនា យោធាមីយ៉ាន់ម៉ាក៏បានទម្លាក់គ្រាប់បែកលើសង្កាត់ Pyi Soe Aung ក្នុងភូមិ Letpanhla ដោយសម្លាប់ស្ត្រីអាយុ ៤០ឆ្នាំម្នាក់។

ឥឡូវនេះក្រុមបដិវត្តន៍កំពុងជំរុញសហគមន៍ឱ្យរៀបចំសម្រាប់ការពារការវាយប្រហារនាពេលអនាគតដោយការកសាងកនលែងការពារគ្រាប់បែកនៅតាមគេហដ្ឋាន សាលារៀន និងគ្លីនិក ខណៈយោធានៅតែបន្តយុទ្ធនាវាយប្រហារដោយហិង្សារបែបនេះ។
គួរបញ្ជាក់ថាទោះបីជារបបយយោធាប្រកាសបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ននិងត្រៀមរៀបចាំការបោះឆ្នោតក៏ដោយ ក៏ការវាយប្រហារនៅទូទាំងប្រទេសជាពិសេសការវាយប្រហារតាមអាកាសនៅតែកើតមាន សម្លាប់ជនស៊ីវិលរាប់សិបនាក់ស្ទើជារៀងរាល់ថ្ងៃ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


