កីឡា
កីឡាករ ឧក រហ៊ីត ភាពជោគជ័យនៃកីឡាបញ្ជាក់ដល់មនុស្សដែលធ្លាប់យល់ច្រឡំថាខ្លួនដើរផ្លូវខុសពីមុន
កីឡាករឆ្នើមផ្នែកអត្តពលកម្ម ឧក រហ៊ីត ថាភាពជោគជ័យ នៃកីឡាដែលខ្លួនបានហ្វឹកហាត់រហូតពេលដល់នេះបានជួយបញ្ជាក់ពីភាពល្អត្រឹមត្រូវរបស់ខ្លួនដល់មនុស្សរស់នៅជុំវិញខ្លួនកាលពីមុនមកធ្លាប់យល់ច្រឡំ និងធ្លាប់គិតថាខ្លួនដើរផ្លូវខុសដូចជាសេពគ្រឿងញៀនជាដើម។

កីឡាករ ឧក រហ៊ីត
កីឡាករ ឧក រហ៊ីត បានឲ្យដឹងថា រំលឹកទៅអតីតកាលមានអ្នកស្រុកភូមិមួយចំនួនបានយល់ច្រឡំមកលើខ្លួនថាប្រើប្រាស់គ្រឿងញៀនរហូតមានរាងកាយស្គមស្គាំងខុសពីគេដទៃនៅឯខេត្តសៀមរាបកាលពីប៉ុន្មានឆ្នាំដែលខ្លួមមិនទាន់មករាជធានីភ្នំពេញ។

កីឡាករ ឧក រហ៊ីត
អ្នកកីឡាដើមកំណើតពីខេត្តសៀមរាបរូបនេះបន្ថែមទៀតថា បើទោះជាខ្លួនបដិសេដ ឬពន្យល់ថាខ្លួនមិនបានប្រព្រឹត្តដូចការយល់ឃើញរបស់អ្នកស្រុកភូមិក៏ដោយ តែមិនសូវមានជឿនោះឡើយដោយសារតែកាលនោះខ្លួនពិតជាស្គមស្គាំងមែន ស្របពេលក្នុងតំបន់នោះពោរពេញដោយក្មេងៗដើរផ្លូវមិនល្អប្រើប្រាស់គ្រឿងញៀន។

កីឡាករ ឧក រហ៊ីត
កីឡាករវ័យ ២៧ឆ្នាំខាងលើលើកឡើងទៀតថា កាលនោះខ្លួនរៀនផង និងឆ្លៀតហាត់កីឡាអត្តពលកម្មលើវិញ្ញាសារត់ប្រណាំងនេះផង។ ដោយសារជាប់រៀន និងត្រូវក្រោកពីព្រឹកៗដើម្បីមានពេលហ្វឹកហាត់ផងទើបធ្វើឲ្យខ្លួនមានរាងកាយស្គមខុសពីអ្នកធម្មតាដែលមិនបានលេងកីឡាទើបមានការយល់ច្រឡំបែបនេះ។
ប៉ុន្តែបន្ទាប់ពីបន្តការហ្វឹកហាត់ទាំងនៅសៀមរាប និងរាជធានីភ្នំពេញ បន្តប្រកួតជាប់ចំណាត់ថ្នាក់ក្នុងកម្មវិធីតូច ធំ និងជាប់ជាកីឡាករជម្រើសជាតិចេញទៅប្រកួតតំណាងកម្ពុជារួចមកក៏អ្នកស្រុកភូមិពោលពាក្យថាសុំទោសដែលធ្លាប់យល់ច្រឡំពីមុនមក។ ការពិត រហ៊ីត គេជាអ្នកហ្វឹកហាត់កីឡាតាំងពីក្មេងមកមែន និងតស៊ូរហូតទទួលបានជោគជ័យដូចពេលនេះ។


កីឡាករ ឧក រហ៊ីត ប្រកួតកន្លងទៅ
បញ្ជាក់ដែរថា ឧក រហ៊ីត ជាកីឡាករអត្តពលកម្មមកពីខេត្តសៀមរាប។ រូបគេស្រឡាញ់ចូលចិត្តកីឡាមួយនេះ និងបានបងប្អូន គ្រូៗ ជួយជំរុញលើកទឹកចិត្ត និងជួយដល់ការហ្វឹកហាត់តាំងពីខ្លួននៅសិស្សៗឯខេត្តសៀមរាបរហូតធ្វើតេស្តជាប់ជាកីឡាករជម្រើសជាតិផ្នែកអត្តពលកម្មដល់សព្វថ្ងៃនេះ៕





រូបភាពលើផេក Elite Runner Cambodia
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


