ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ណែនាំគ្រឹះស្ថានសិក្សាសាធារណៈសម្របសម្រួលទទួលកុមារចំណូលស្រុកមកពីប្រទេសថៃឱ្យបានចូលរៀន
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ត្រូវសម្របសម្រួលទទួលកុមារចំណូលស្រុកពីប្រទេសថៃ ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានចូលរៀនទាំងអស់គ្នាបើទោះជាស្ថានភាពនៅតាមព្រំដែនមិនទាន់មានភាពប្រក្រតីក៏ដោយ។

នៅក្នុងកិច្ចប្រជុំដើម្បីពិនិត្យលើការព្រាងសេចក្តីណែនាំស្តីពី “ការប្រមូលកុមារចំណូលស្រុកពីប្រទេសថៃឱ្យចូលរៀន” កាលពីរសៀលថ្ងៃទី១៤សីហា លោកឧបនាយករដ្ឋមន្ត្រីបានជំរុញក្រុមការងារ ត្រូវពន្លឿនកិច្ចការនេះឱ្យរួចរាល់ឆាប់រហ័ស និងបន្តសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាធ្វើការណែនាំដល់គ្រប់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានសិក្សាសាធារណៈនូវសកម្មភាពការងារសម្រាប់អនុវត្តបន្ថែមក្នុងឆ្នាំសិក្សា២០២៥-២០២៦ ។

ជាមួយគ្នានេះដែរគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ត្រូវទទួលកុមារចំណូលស្រុកពីប្រទេសថៃ ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យចូលរៀន ដោយសម្របសម្រួលលក្ខខណ្ឌ នីតិវិធី កុំឱ្យមានភាពស្មុគស្មាញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ខាងមុខនេះ សំដៅលើកទឹកចិត្តដល់មាតាបិតា អ្នកអាណាព្យាបាល ឱ្យបញ្ជូនកូនទៅរៀនឱ្យបានច្រើន ដើម្បីទទួលបានការអប់រំស្របតាមវ័យរបស់ពួកគេ បើទោះជាស្ថានភាពនៅតាមព្រំដែនមិនទាន់មានភាពប្រក្រតីក៏ដោយ។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឆ្នាំសិក្សា២០២៥-២០២៦ នេះ ជាឆ្នាំសិក្សាដែលក្រសួងអប់រំផ្តោតការយកចិត្តទុក ដាក់បន្ថែមចំពោះកុមារ ឬសិស្សដែលវិលត្រលប់ពីប្រទេសថៃ ឱ្យបានចូលរៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ឬទីកន្លែងសិក្សានានា ដើម្បីធានាឱ្យកុមារ សិស្សទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត។

នៅក្នុងអង្គប្រជុំបានពិនិត្យពិភាក្សាផ្លាស់ប្តូរយោបល់ ប្រមូលធាតុចូលដើម្បីបន្តកែលម្អសេចក្តីព្រាងនេះ លើចំណុចសំខាន់ៗ មួយចំនួនដូចជា វិធីសាស្ត្រក្នុងការទទួលកុមារ ឬសិស្សដែលវិលប្រឡប់ពីប្រទេសថៃ, លក្ខខណ្ឌក្នុងការដាក់ពាក្យចូលរៀន, កម្មវិធីបំប៉នបន្ថែមសម្រាប់សិស្សរៀនខ្សោយ, ការត្រៀមមុនថ្ងៃបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦, ការរៀបចំការបង្រៀននិងរៀន ,ការរៀបចំថ្នាក់រៀន ឬទីកន្លែងសិក្សា,ការរៀបចំសម្ភារសិក្សា និងការផ្គត់ផ្គង់,ការរៀបចំគ្រូបង្រៀន, ការចូលរួមរបស់សហគមន៍ និងដៃគូអភិវឌ្ឍ, ពិនិត្យតាមដាន និងវាយតម្លៃការសិក្សា។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះមានពលករខ្មែរបានវិលត្រលប់មកពីប្រទេសថៃប្រមាណជិត១លាននាក់ក្នុងនោះមានពលករប្រមាណជាង១ម៉ឺននាក់ទទួលបានការងារធ្វើភ្លាមៗ និងពលករផ្សេងៗទៀតកំពុងចុះឈ្មោះរកការងារធ្វើជាមួយក្រុមហ៊ុនសហគ្រាសនានាដែលបានចុះទៅតាមមូលដ្ឋានដែលពូកគេរស់នៅ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


