ព័ត៌មានអន្ដរជាតិ
បុត្រីរបស់ស្តេចថៃ ប្រឈួនធ្ងន់
រាជវាំងថៃប្រកាសថា ព្រះនាង Bajrakitiyabha ដែលជាបុត្រីស្តេច Maha Vajiralongkorn (រាមាទី១០) កំពុងប្រឈួនធ្ងន់ព្រោះឆ្លងមេរោគក្នុងសរសៃឈាម។

យោងតាមសារព័ត៌មាន Thai Enquirer ផ្សាយនៅថ្ងៃសុក្រទី១៥ខែសីហាឆ្នាំ២០២៥ ព្រះនាងកំពុងមានព្រះអាការៈធ្ងន់ធ្ងរ ហើយកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Chulalongkorn។
ក្រុមគ្រូពេទ្យបានឲ្យដឹងថា ព្រះនាងបានទទួលថ្នាំជាបន្តបន្ទាប់ និងការថែទាំសួតនិងតម្រងនោម ហើយការឆ្លងមេរោគតាមកាលកំណត់ ក៏ត្រូវបានព្យាបាលដោយថ្នាំផ្សះផងដែរ។
តាមពិតទៅ ព្រះនាងធ្លាប់បានសន្លប់ដោយសារជំងឺបេះដូង កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២ ម្តងរួចមកហើយ ប៉ុន្តេពេលនេះ អាការៈរឹតតែធ្ងន់ដែលតម្រូវឲ្យសង្គ្រោះបន្ទាន់ ខណៈក្រុមគ្រូពេទ្យកំពុងតាមដានជំងឺ។

សូមជម្រាបថា ព្រះនាង Bajrakitiyabha គឺជាបុត្រីច្បងរបស់ស្តេច Maha Vajiralongkorn និងអតីតព្រះមហេសីរបស់ព្រះអង្គ គឺព្រះនាង Soamsawali។
ព្រះនាង Bajrakitiyabha ធ្លាប់បំពេញេព្រះរាជកិច្ចជាឯកអគ្គរាជទូតថៃប្រចាំនៅប្រទេសអូទ្រីស ពីឆ្នាំ ២០០៨ ដល់ ២០១១ ហើយព្រះនាងក៏ធ្លាប់ជាអ្នកតំណាងរបស់ថៃ ប្រចាំគណៈកម្មការឧក្រិដ្ឋកម្ម និងគ្រឿងញៀនរបស់អង្គការសហប្រជាជាតិនៅក្រុងវីយែន ផងដែរ។
មិនត្រឹមប៉ុណ្ណឹង ព្រះនាងថែមទាំងមានឋានៈជាឧត្តមសេនីយ៍នៅក្នុងកងទ័ពថៃផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


