Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ីព្រមានពីការធ្លាក់ចុះការនាំចេញដោយ​សារ​ពន្ធ ត្រាំ

បានផុស

នៅ

ម៉ាឡេស៊ី​ព្រមាន​ពី​ការធ្លាក់ចុះនៃការនាំចេញដែលបង្កឡើងដោយពន្ធគយរបស់សហរដ្ឋអាមេរិក ​ដោយ​ជំរុញឱ្យធនាគារកណ្តាលរបស់ប្រទេស កាត់បន្ថយការព្យាករ​កំណើននៅឆ្នាំ ២០២៥ ​មកនៅត្រឹមចន្លោះ ៤-៤,៨ ភាគរយ ពីអត្រាព្យាករចាស់ ៤,៥-៥,៥ ភាគរយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ធនាគារ​កណ្តាល​ម៉ាឡេស៊ីបាន​ចេញ​ការព្រមានពីបញ្ហា​នេះ ក្នុងរបាយការណ៍ជា​មួយ​​នាយកដ្ឋាន​ស្ថិតិ​​ចេញផ្សាយនៅថ្ងៃទី ១៥ ខែ​សីហា ដែលបង្ហាញថា សេដ្ឋកិច្ច​ម៉ាឡេស៊ីបាន​កើនឡើង ៤,៤ ភាគរយ កាលពីត្រីមាសទី២ ដែលនេះទាបជាងការរំពឹងទុក។

យ៉ាងណាមិញ ធៀប​នឹង​ត្រីមាសមុន សេដ្ឋកិច្ចម៉ាឡេស៊ីបានកើនឡើង ២,១ ភាគរយ​ ខណៈធនាគារកណ្តាលនិយាយថា អត្រាកំណើនដដែលនៅតែមាន​ភាព​រឹងមាំ ​ដើម្បីទប់ទល់នឹងសម្ពាធពីខាងក្រៅ រួមទាំងពន្ធគយរបស់សហរដ្ឋអាមេរិក។

ទេសាភិបាលធនាគារកណ្ដាល លោក Abdul Rasheed Ghaffour បាននិយាយថា កំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល នឹងទំនងជាមានកម្រិតមធ្យមនៅឆ្នាំនេះ ​ក្រោយ​​ពន្ធគយ ១៩ ភាគរយ របស់អាមេរិក​លើទំនិញម៉ាឡេស៊ី​ចូលជាធរមាន។

លោក​បន្តថា ការ​នាំ​ចេញ​របស់​ម៉ាឡេស៊ី​នឹង​ធ្លាក់​ចុះ​​នៅរយៈពេល ៥ ខែដែលនៅសល់ក្នុងឆ្នាំ​២០២៥ នេះ ខណៈ​ការបន្តនៃតម្រូវការ​ផលិតផលបច្ចេកវិទ្យា និងការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ នឹងផ្តល់ការគាំទ្រ​មួយ​ចំនួន​សម្រាប់សេដ្ឋកិច្ច។

ធនាគារកណ្ដាលម៉ាឡេស៊ី បាន​និយាយថា ការចំណាយរបស់អ្នកប្រើប្រាស់នឹង​នៅតែមាន​ភាពធន់ ហើយជួយជំរុញ​សម្រាប់កំណើន ខណៈការវិនិយោគនៅតែបន្តរឹងមាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម