ព័ត៌មានអន្ដរជាតិ
បុរស អូស្ត្រាលី វ័យ៧៥ឆ្នាំម្នាក់ អង្វរសុំការសង្គ្រោះ ក្រោយប្រពន្ធថៃញៀនថ្នាំ ដុតលុយចោលខ្ទេច
បុរសជនពិការអូស្ត្រាលីអាយុ ៧៥ឆ្នាំម្នាក់ ឈ្មោះ កំពុងសុំជំនួយឲ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីប្រពន្ធក្មេងជាងវ័យរបស់គាត់ជាជនជាតិថៃម្នាក់បានទុកគាត់ចោល ហើយបំផ្លិចបំផ្លាញជីវិតរបស់គាត់ដោយសារតែញៀនថ្នាំ និងដុតបំផ្លាញលុយអស់ចំនួន ១៨៩,០០០ ដុល្លារ។

លោក Marcus ដែលបានបាត់បង់ជើងឆ្វេងរបស់គាត់ក្នុងគ្រោះថ្នាក់ចរាចរណ៍ បានផ្លាស់ទៅរស់នៅខេត្ត Udon Thani ភាគឦសានប្រទេសថៃ ដើម្បីរស់នៅជាមួយប្រពន្ធឈ្មោះ Pikun អាយុ ៤៥ ឆ្នាំ។ នាងធ្លាប់ជាអ្នកមើលថែចម្បងរបស់គាត់ ហើយជាមនុស្សដែលគាត់ទុកចិត្តដើម្បីគ្រប់គ្រងលុយ១៨៩,០០០ដុល្លារ ដែលគាត់ទទួលបានពីការលក់ផ្ទះរបស់គាត់នៅទីក្រុងបាងកក។
ប្រធានសហគមន៍លោក Boonthom Sorumpha បាននិយាយថា Pikun កើតជំងឺញៀនថ្នាំ ហើយដុតលុយទាំងអស់ចោលខ្ទេចខ្ទី។ មន្ត្រីក្នុងតំបន់បានចោទប្រកាន់ថា ថ្មីៗនេះនាងត្រូវបានគេនាំទៅមជ្ឈមណ្ឌលស្តារនីតិសម្បទា បន្ទាប់ពីបានប្រព្រឹត្តអំពើហិង្សាដោយសារធាតុមេតាប៉ូលីស ដែលធ្វើឲ្យ Marcus ជាប់គាំង និងតស៊ូជាមួយជីវភាពប្រចាំថ្ងៃ ដោយសារពិការភាពរបស់គាត់។

កាសែត Daily Mail បានរាយការណ៍ដោយដកស្រង់សម្ដីលោក Marcusថា «ខ្ញុំចង់ត្រលប់ទៅអូស្ត្រាលីវិញ។ ខ្ញុំមិនចង់ធ្វើអ្វីទៀតទេជាមួយនាង»។
ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា កូនប្រុសរបស់គូស្នេហ៍នេះក៏ញៀនថ្នាំផងដែរ។ ម្តាយរបស់ Pikun ឈ្មោះ Ting បានសារភាពថា កូនស្រីរបស់គាត់បានប្រើប្រាស់គ្រឿងញៀន ប៉ុន្តែបានទទូចថា នាងស្រឡាញ់ប្តីបរទេសរបស់នាងណាស់។
Marcus បាននិយាយថា គាត់ធ្លាប់បានធ្វើដំណើរជាទៀងទាត់រវាងប្រទេសថៃ និងអូស្ត្រាលី ប៉ុន្តែបន្ទាប់ពីបាត់បង់ជើង គាត់បានសម្រេចចិត្តទៅតាំងលំនៅនៅ Udon Thani ជាមួយ Pikun ។ គាត់អះអាងថា ទម្លាប់ញៀនថ្នាំរបស់នាងបានបំផ្លាញធនធានទាំងអស់ ហើយឥឡូវគាត់នៅរស់នៅក្នុងប្រាក់ ១.៥០០ បាត (៧២ ដុល្លារ)។ ជាងនេះទៀត Boonthom បានជំរុញឲ្យរដ្ឋាភិបាលអូស្ត្រាលីជួយអន្តរាគមន៍ដើម្បីឲ្យ Marcus អាចត្រឡប់មកប្រទេសវិញបាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស៊ើបអង្កេតផ្ទះអតីតស្ត្រីទីមួយកូរ៉េខាងត្បូង រកឃើញអំណោយដ៏ប្រណីតជាច្រើនបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សន្តិសុខសង្គម១៣ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


