Connect with us

កីឡា

សួន​ ចាន់ណារ៉ូ​ ប្តេជ្ញា​ប្រឹង​ប្រែង​ឲ្យ​ឈាន​ដល់​កម្រិត​កំពូល​វិញ ​តាម​លទ្ធភាព

បានផុស

នៅ

បន្ទាប់​ពី​ចូល​ជំរំ​ហ្វឹកហាត់​ជា​មួយ​ក្រុម​បាល់ទះ​វិសាខា​វិញ​បាន​ប៉ុន្មាន​ថ្ងៃ​នេះ​ អ្នក​ប៉ះសេ សួន​ ចាន់ណារ៉ូ​ មាន​ការ​​ឈឺ​ខ្លួន​ដោយ​សារ​ឈប់​ពី​ការ​ហ្វឹកហាត់​បែប​ស្ដង់ដា​ប្រហែល​មួយ​ឆ្នាំ​ហើយ​ ប៉ុន្តែ​​បាន​ប្តេជ្ញា​​​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​ឈាន​ដល់​កម្រិត​កំពូល​វិញ​តាម​លទ្ធភាព។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ សួន ចាន់ណារ៉ូ​

សួន​ ចាន់ណារ៉ូ​ បាន​ឲ្យ​ដឹង​ថា​ ការ​វិល​ចូល​ហ្វឹកហាត់​នៅ​វិសាខា​ បែប​ស្ដង់ដា​វិញ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ធ្វើ​ឲ្យ​ខ្លួន​ឈឺ​​​ខ្លាំង​ដោយ​សារ​​បាន​ឈប់​​ហ្វឹក​ហាត់​បែប​នេះ​យូរ​។​ ទោះ​បី​ជា​យ៉ាង​ណា រូប​គេ​បាន​ប្តេជ្ញា​បន្ត​ខំប្រឹង​ប្រែង​ឡើង​វិញ​ ប៉ុន្តែ​មិន​ហ៊ាន​សន្យា​ទេថា​ធ្វើ​បាន​ល្អ​ដល់​កម្រិត​ណា​នោះ​ឡើយ។​

កីឡាករ សួន ចាន់ណារ៉ូ​

ដៃប៉ះ​សេ​លំដាប់​លេខ​១​នៅ​កម្ពុជា​ខាង​លើ​បន្ថែម​ទៀត​ថា​ ពី​មុន​សមត្ថភាព​ល្អ​ ៨០-៩០% ប៉ុន្តែ​ឥលូវ​បាន​ត្រឹម​ ៥០%​ ប៉ុណ្ណោះ​ យ៉ាងណា​កំពុង​សម្រប​ខ្លួន​ជា​បណ្ដើរៗ​ឡើង​វិញ​ពិសេស​ការ​ហ្វឹកហាត់​ឲ្យ​ស៊ីចង្វាក់​គ្នា​ជា​មួយ​ក្រុម។​

បញ្ជាក់​ដែរថា​ សួន​ ចាន់ណារ៉ូ​ បន្ទាប់​ពី​ឈប់​ពី​វិស័យ​បាល់ទះ​បាន​ប្រហែល​១ឆ្នាំ​ឥលូវ​នេះ​រូប​គេ​ត្រូវ​បាន​សហព័ន្ធ​បាល់ទះ​កោះហៅ​ឲ្យ​មក​ហ្វឹកហាត់​បណ្ដើរៗ​វិញ​ហើយ​ដើម្បីត្រៀម​​ចូល​ក្នុង​ឈុត​ជម្រើសជាតិ​វិញ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ លើក​ទី៣៣​ ចុង​ឆ្នាំ​៕​

កីឡាករ សួន ចាន់ណារ៉ូ​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម