ព័ត៌មានជាតិ
មណ្ឌលគិរី! បេក្ខជនត្រៀមប្រឡងបាក់ឌុបជាង ៧០០នាក់ ក្នុងនោះមានសិស្សជនជាតិដើមភាគតិច កើនជាងឆ្នាំមុន
នៅសល់តែជាងមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ នឹងខិតចូលមកដល់ ខណៈខេត្តមណ្ឌលគិរី ដែលស្ថិតនៅតំបន់ភ្នំ មានសិស្សានុសិស្សត្រៀមចូលរួមប្រឡងជាង៧០០ នាក់។
លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី បានប្រាប់(កម្ពុជាថ្មី)នៅរសៀលថ្ងៃទី១៩ខែសីហានេះថា សម្រាប់ខេត្តមណ្ឌលគិរី បានត្រៀមខ្លួនជាស្រេចសម្រាប់ដំណើរការប្រឡងនេះ ដោយក្នុងនោះបានរៀបចំទីតាំងមណ្ឌលប្រឡង និងការត្រៀមវិធានការសុខភាពផងដែរ។

លោកបានបញ្ជាក់ថា៖« សម្រាប់សិស្សដែលជាបេក្ខជនដែលត្រៀមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥នេះ មានសិស្សត្រៀមខ្លួនសរុបចំនួន ៧២៣នាក់ ស្រី៤០៥ ក្នុងនោះមានបេក្ខជន ជនជាតិដើមភាគតិច២២៥នាក់ ស្រី១៣៧ កើន៤៩ នាក់ ជនជាតិដើមភាគតិច១៦នាក់ ផងដែរ»។ បើតាមលោកអ្នកនាំពាក្យអប់រំ ក្នុងនាមមន្រ្តីជំនាញបានរៀបចំមណ្ឌលប្រឡងចំនួន២ទីតាំង គឺវិទ្យាល័យហ៊ុន សែន មណ្ឌលគិរីខាងកើត និងវិទ្យាល័យហ៊ុនសែនមណ្ឌលគិរីខាងលិច សម្រាប់ការប្រឡងប្រព្រឹត្តទៅរយៈពេលពីថ្ងៃ គឺថ្ងៃទី២៨ដល់២៩ខែសីហាឆ្នាំ២០២៥។
លោកក៏បានជំរុញឱ្យសិស្សទាំងអស់ ដែលត្រៀមខ្លួនប្រឡងនៅថ្ងៃខាងមុខនេះ ឱ្យស្វ័យសិក្សាបន្ថែមនៅក្រៅម៉ោងសិក្សា ធ្វើយ៉ាងណាឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំនេះទទួលបាននិទេសពន្ទុល្អគ្រប់ៗគ្នា។

មុនការប្រឡងមកដល់ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥» ដើម្បីផ្តល់ព័ត៌មានពិស្តារអំពីដំណើរការប្រឡង។ សន្និសីទនេះ នឹងរៀបចំឡើងនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ វេលាម៉ោង ១៤:៣០នាទី រសៀល ទីតាំងនៅអគារទីស្តីការក្រសួងអប់រំ។

គួរជម្រាបថា ក្នុងបរិបទស្ថិតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងអប់រំក៏បានចេញសេចក្តីណែនាំទៅកាន់រាជធានីខេត្ត ស្ដីពីវិធានការសុខភាព និងសុវត្ថិភាព និងវិធានការផ្សេងៗ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ជាមួយគ្នានេះ ក្រសួងនឹងផ្តល់ប្រាក់ឧបត្ថម្ភ និងកន្លែងស្នាក់នៅដល់បេក្ខជនជាជនភៀសសឹករស់នៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដើម្បីបង្កលក្ខណៈងាយស្រួល៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


