សេដ្ឋកិច្ច
ហាងឆេងមាសបន្តធ្លាក់ចុះក្រោម ៤ ពាន់ដុល្លារ មួយតម្លឹង
តម្លៃហាងឆេងមាសបានបន្តធ្លាក់ចុះក្រោម ៤ ពាន់ដុល្លារ ក្នុងមួយតម្លឹង នៅថ្ងៃពុធនេះ មកនៅតម្លៃ ៣៩៩៨ ដុល្លារ ក្នុងមួយតម្លឹង ដោយសារតែមានការបញ្ជាលក់ច្រើន គ្រាដែលសម្ពាធពន្ធអាមេរិកបានថមថយ។ សម្រាប់ហាងឆេងមាសក្នុងស្រុកតាមបណ្ដាហាងនានានៅរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៣៩៩ ដុល្លារក្នុងមួយជី។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីថា មិនមានកត្តាធំដុំដែលធ្វើឱ្យមាសប្រែប្រួលខ្លាំងនោះទេ ប៉ុន្តែតាមបែបបច្ចេកទេស មាសបានទម្លាក់ខ្លួនចុះមកវិញ បន្ទាប់ពីហក់ឡើងខ្ពស់បំផុតដល់ជិត ៤១០០ ដុល្លារ ក្នុងមួយតម្លឹងកាលពីដើមខែសីហា។
លោកបានបន្ថែមថា៖ «សម្ពាធពន្ធរបស់សហរដ្ឋអាមេរិក ហាក់ដូចជាបន្ធូរបន្ថយ ដោយមិនមានឥទ្ធិពលគាបសង្កត់ទៅលើបណ្ដាប្រទេសមួយចំនួន នៅប៉ែកអាស៊ី និងអឺរ៉ុប មិនដូចពេលដំបូង ដែលតម្រូវឱ្យប្រទេសទាំងអស់ទៅចរចានៅអាមេរិក»។

លោក ឡុង សំណាងយល់ឃើញថា ទំនងជាលោក ដូណាល់ ត្រាំ ទំនងជាងាកមកធ្វើឱ្យសេដ្ឋកិច្ចពិភពលោកឱ្យកាន់តែប្រសើរឡើង ខណៈបណ្ដាប្រទេសមួយចំនួន តែងតែលើកសរសើរលោក ពីសន្តិភាព ដែលជាឱកាសឱ្យបណ្ដាប្រទេសមួយចំនួនធ្វើការចរចាកាន់តែស្រួល។
បើតាមលោក ឡុង សំណាង រយៈពេលខ្លី តម្លៃមាសនឹងធ្លាក់ចុះ ប៉ុន្តែនៅអំឡុងខែ តុលា រហូតដល់ដំណាច់ឆ្នាំ ២០២៥ តម្លៃមាសនឹងអាចងើបឡើងវិញ ដោយសារការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក នៅពេលដែលសេដ្ឋកិច្ចល្អប្រសើរឡើង៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


