ព័ត៌មានជាតិ
អ្នកជំនាញឯកសារប្រវត្តិសាស្ត្រ ស្នើក្រសួងការពារជាតិចងក្រងភស្តុតាងដែលថៃឈ្លានពានមកលើកម្ពុជា
អ្នកជំនាញឯកសារប្រវត្តិសាស្ត្រកម្ពុជា លោក ឆាំង យុ ដាក់ក្ដីសង្ឃឹមថា ក្រសួងការពារជាតិកម្ពុជា ចងក្រងភស្តុតាងសំខាន់ៗដែលថៃឈ្លាន បើកការបាញ់ប្រហារមកលើកម្ពុជានៅតាមបណ្ដោយព្រំដែន។

លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា ដាក់ក្ដីសង្ឃឹមដូច្នេះ៖«ខ្ញុំសង្ឃឹមថា ក្រសួងការពារជាតិកំពុងប្រមូលភស្តុតាងគ្រប់កាលៈទេសៈដែលអាចធ្វើទៅបាន មិនត្រឹមតែស្របតាមច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគោលការណ៍ដើម្បីធានានូវការពិតជាប្រវត្តិសាស្ត្រនៃអ្វីដែលបានកើតឡើង និងអ្វីដែលកំពុងកើតឡើងនៅតាមព្រំដែន មិនត្រូវបានបំប្លែង កាត់បន្ថយ ឬលុបបំបាត់ដោយភាគីពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់។ ការប្រមូលភស្តុតាងគឺទូលំទូលាយជាងការសម្ភាសន៍ប្រជាជន និងការចងក្រងឯកសារ។ វាក៏រួមបញ្ចូលទាំងការគ្របដណ្ដប់លើទីតាំងឧក្រិដ្ឋកម្ម និងវត្ថុដែលរឹបអូសបានដោយសកម្មភាពខុសច្បាប់ផងដែរ។»។

លោក ក៏ស្នើឱ្យរដ្ឋាភិបាលកម្ពុជា ប្រែក្លាយទីតាំងមួយចំនួនក្នុងខេត្តព្រះវិហារ (តំបន់ប្រវត្តិសាស្ត្រយោធា) ទៅជាមជ្ឈមណ្ឌលសន្តិភាពព្រះវិហារ ឬកន្លែងរំលឹកវិញ្ញាណក្ខន្ធ ពោះមជ្ឈមណ្ឌល ឬទីតាំងបែបនេះអាចគោរព និងបម្រើជាទីតាំងដ៏ឧត្តុង្គឧត្តមដើម្បីគោរពដល់កងទ័ពដែលបានស្លាប់ក្នុងអំឡុងពេលនៃការឈ្លានពានរបស់ថៃ។

លោក ឆាំង យុ លើកឡើងថា កម្ពុជាក៏មានពិធីបុណ្យដូនតាផងដែរ ដែលពលរដ្ឋ និងរដ្ឋាភិបាលកម្ពុជា គួរតែបន្តគោរព ជារៀងរាល់ឆ្នាំ ចំពោះកងទ័ពដែលប្រយុទ្ធប្រឆាំងការឈ្លានពានពីសំណាក់ទាហានថៃ ដែលពេលនេះ វីរយុទ្ធជនពលីលែងបាននៅជាមួយពលរដ្ឋខ្មែរទៀតហើយ។
លោក ឆាំង យុ បន្ថែមថា៖«ទោះបីជាយើងធ្វើអ្វីក៏ដោយ ភស្តុតាងនៃព្រឹត្តិការណ៍ទាំងនេះត្រូវតែរក្សាទុក។»៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


