ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ ចុះពិនិត្យគម្រោងពង្រីកផ្លូវ និងដាក់លូបន្ថែមថ្មី រំដោះជំនន់ទឹកភ្លៀង
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើលគម្រោងសាងសង់ផ្លូវ និងបណ្ដាញលូថ្មី ដើម្បីរំដោះជំនន់ទឹកភ្លៀង ក្នុងមូលដ្ឋានសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ កាលពីរសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនោះ លោកអភិបាលខណ្ឌឫស្សីកែវ បានពិនិត្យមើលការងារពង្រីកផ្លូវតភ្ជាប់ចេញពីផ្លូវជាតិលេខ ៥ តាមបណ្ដោយសាកលវិទ្យាល័យការពារជាតិ ឆ្ពោះទៅកាន់ផ្លូវបេតុងថ្មី (អតីតផ្លូវរថភ្លើង)។ ជាមួយគ្នានេះ ក៏បានពិនិត្យមើលដំណើរការដាក់លូបន្ថែមស្របតាមបណ្ដោយផ្លូវបេតុងថ្មី ដើម្បីពន្លឿនដំណើរការការងារឲ្យបានរហ័ស និងមានប្រសិទ្ធភាព។

គម្រោងនេះ មានគោលបំណងចម្បងក្នុងការជួយសម្រួលចរាចរណ៍របស់ប្រជាពលរដ្ឋឲ្យធ្វើដំណើរបានកាន់តែឆាប់រហ័ស និងមានសុវត្ថិភាព។ ជាពិសេស ការដាក់លូបន្ថែមថ្មី ក៏អាចជួយសម្រួលរំដោះបញ្ហាជំនន់ទឹកភ្លៀង ដែលជាបញ្ហាប្រឈមមួយនៅក្នុងមូលដ្ឋាន។

ក្នុងនាម រដ្ឋបាលខណ្ឌឫស្សីកែវ នឹងបន្តខិតខំអនុវត្តគម្រោងសំណង់ប្រើប្រាស់សាធារណៈ ដើម្បីលើកកម្ពស់ការរស់នៅសព្វថ្ងៃរបស់ប្រជាពលរដ្ឋ និងបង្កើនសោភ័ណភាពទីក្រុងឲ្យកាន់តែស្រស់ស្អាត៕
អត្ថបទ ៖ សំណាង



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


