Connect with us

សន្តិសុខសង្គម

សាច់​បង្កក​និង​ទំនិញ​ឆ្លង​អូរ​ព្រំដែន​ពី​ថៃ​រាប់​តោន​ចូល​កម្ពុជា​ក្បែរ​ច្រក​តំបន់​ម៉ាឡៃ ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប

បានផុស

នៅ

បន្ទាយមានជ័យ ៖ ទំនិញ​រាប់​សិប​តោន​មាន​សាច់​បង្កក​និង​ទំនិញ​ចាប់​ហូយ​នាំ​ចូល​ពី​ប្រទេស​ថៃ​ឆ្លង​អូរ​ព្រំដែន​ខាង​ជើង​ច្រក​តំបន់​ម៉ាឡៃ​ចំណុច​ ភូមិ​តាសេក​ជ្រុំ​ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ​ត្រូវ​បាន​អាជ្ញាធរ​សមត្ថកិច្ច​ចម្រុះចុះបង្រ្លាប និង ឃាត់​ខ្លួន​ជន​ពាក់ព័ន្ធ​ជា​ម្ចាស់​ទី​តាំង​ម្នាក់​និង​រថយន្តមួយគ្រឿង កាលពី​រសៀល​ថ្ងៃ​ទី២២ សីហា ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសមត្ថកិច្ចបាន​ឱ្យ​ដឹង​ថា ក្រោម​ការ​ដឹក​នាំ​របស់​អភិបាល​រង​ខេត្តបន្ទាយមានជ័យ​លោក​ស្វាយ ជា អភិបាល​ស្រុក​ម៉ាឡៃ​និង​មាន​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលា​ដំបង​ខេត្ត​បន្ទាយមានជ័យ​បានចុះបង្រ្កាប​ករណី​ជួញដូរ​នាំ​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​តាម​ការ​ឆ្លង​កាត់​អូរព្រំដែនចំណុច​ក្រោយ​ផ្ទះពលរដ្ឋ​ដែល​រស់​នៅ​ជាប់​អូរព្រំដែន​ហើយ​យក​មក​ស្តុប​ទុក​នៅ​នឹង​ផ្ទះ​របស់​ឈ្មោះឃុន អឿន ភេទប្រុស អាយុ៣៩ឆ្នាំ ស្ថិតនៅក្នុងភូមិតាសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។

សមត្ថកិច្ច​ពុំ​បាន​បញ្ជាក់​លំអិត​អំពី​មុខ​ទំនិញ​ទេ​ដោយ​គ្រាន់​តែ​ប្រាប់​ថា មាន​ជា​ប្រភេទ​សាច់​បង្កក​ជា​សាច់មាន់ ស្លាប​មាន់ ប្រហិត ថ្នាំដុសធ្មេញ ប្រេងកូឡា ព្រម​ទាំង​ទំនិញ​ចាប់​ហួយ​ជា​ច្រើន​មុខ​ទៀត​សរុប​ទាំងអស់ចំនួនបីរថយន្តធំ។

ទំនិញ​ទាំង​អស់​ខាង​លើ​ បើ​តាម​ប្រភព​នានា​បាន​ឱ្យ​ដឹង​ថា ត្រូវ​បាន​ឈ្មួញ​នាំ​ចូល​ជា​ប្រចាំ​តាំង​ពី​ថៃ​ប្រកាស​បិទ​ច្រក​ព្រំដែន។ មិនត្រឹម​តែ​មាន​ទំនិញ​នាំ​ចូល​ទេ ក៏​មាន​ការ​នាំ​ចេញ​ជា​ទំនិញ​បារី​និង​មនុស្ស​ជាពលករខ្មែរ​ថៃ​ឆ្លង​ដែន​ចេញ​ចូល​ស្ទើរ​រាល់​ថៃ​ដោយ​មិន​ថា សមត្ថកិច្ច​កម្ពុជា​ ឬ ថៃ​ទេ​តែ​បង្ក្រាប​បាន​ជា​បន្ត​បន្ទាប់​ចំពោះ​ព្រំដែន​ស្រុកម៉ាឡៃនេះ។

ក្រោយ​ការ​បង្ក្រាប​សមត្ថកិច្ច​បាន​ឱ្យ​ម្ចាស់​ផ្ទះ​ឈ្មោះ​ឃុន អឿន ធ្វើ​កិច្ច​សន្យា​ឈប់​ជួយ​ទី​តាំង​ដាក់​ទំនិញ​ទៀត​និង​នាំ​ខ្លួន​ជា​មួយ​រថយន្ត​អាសុី​ណា​ពណ៌ស​មួយគ្រឿង និង ទំនិញ​ទាំងអស់​យក​ទៅទី​បញ្ជាការ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ៕

ដោយ ៖ អ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម