Connect with us

ព័ត៌មានជាតិ

អាជ្ញាធរក្រុងបូកគោ ចុះពិនិត្យកំពង់ផែកំពតផត ដើម្បីទប់ស្កាត់ការនាំចូលទំនិញខុសច្បាប់

បានផុស

នៅ

កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ លោក ឡេន ឌឿន អភិបាលរងក្រុងបូកគោ តំណាងលោក លាង រឿនសុធី អភិបាលនៃគណៈអភិបាលក្រុងបូកគោ បានដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ចុះត្រួតពិនិត្យផ្ទាល់នៅកំពង់ផែកំពតផត (Kampot Port) ដែលមានទីតាំងស្ថិតក្នុងសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងក្នុងការបង្កើនការយកចិត្តទុកដាក់ ពង្រឹងការត្រួតពិនិត្យ និងទប់ស្កាត់រាល់ការនាំចូលទំនិញខុសច្បាប់នានា មកពីប្រទេសថៃចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា តាមច្រកផ្លូវទឹកសមុទ្រមួយនេះ។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលក្រុងបូកគោ បានឱ្យដឹងថា លទ្ធផលនៃការចុះត្រួតពិនិត្យជាក់ស្តែង បន្ទាប់ពីបានធ្វើការពិនិត្យយ៉ាងល្អិតល្អន់ ក្រុមការងារបានរកឃើញថា ទំនិញដែលដឹកតាមសាឡង់ខាងលើ គឺជាប្រភេទ ម្សៅម្នាងសិលា ដែលជាប្រភេទវត្ថុធាតុដើមស្របច្បាប់ សម្រាប់បម្រើឱ្យការផលិតស៊ីម៉ង់ត៍នៅក្នុងស្រុក។ ទំនិញទាំងនោះមិនមែនជាទំនិញគេចពន្ធ ឬខុសច្បាប់ដូចការសង្ស័យជាបឋមនោះឡើយ។ 

ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរក្រុងបូកគោ បានបញ្ជាក់ជំហរថា នឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីបន្តតាមដានត្រួតពិនិត្យ និងទប់ស្កាត់រាល់សកម្មភាពក្នុងការនាំចូលទំនិញខុសច្បាប់គ្រប់ប្រភេទមកពីប្រទេសថៃ ដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម