ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុននៅឥណ្ឌូណេស៊ីប្រឈមមុខនឹងកង្វះការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ
អាជីវកម្មនៅទូទាំងកោះជ្វា និងកោះស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូណេស៊ី កំពុងបន្តប្រឈមមុខនឹងកង្វះការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដ៏អូសបន្លាយ បើទោះបីជាមានការធានាពីក្រុមហ៊ុនចែកចាយរបស់រដ្ឋ PT Perusahaan Gas Negara (PGN) ថា ស្ថានភាពកំពុងមានស្ថិរភាពបន្តិចម្តងៗក៏ដោយ។

រោងចក្រជាច្រើនបានរាយការណ៍ពីភាពប្រសើរឡើងនៃការផ្គត់ផ្គង់ឧស្ម័ន បន្ទាប់ពីខ្វះខាតជាច្រើនសប្តាហ៍ ដែលបានបង្ខំឱ្យពួកគេផ្អាកផលិតកម្ម ប៉ុន្តែក៏មានរោងចក្រច្រើនផងដែរ ដែលនិយាយថា ការផ្គត់ផ្គង់នៅតែមិននឹងន។
ជុំវិញបញ្ហានេះ អ្នកតំណាងវិស័យឧស្សាហកម្មបានកត់សម្គាល់ថា វិស័យជាច្រើនត្រូវបានបង្ខំឱ្យប្តូរទៅប្រេងស្រាល ឧស្ម័នធម្មជាតិបង្ហាប់ (CNG) ឬសូម្បីតែធ្យូងថ្ម ដោយសារតែការចំណាយខ្ពស់ និងការធ្លាក់ចុះការផ្គត់ផ្គង់។
ការខ្វះខាតបានចាប់ផ្តើមនៅថ្ងៃទី ១៣ ខែសីហា ដោយការជួសជុលប្រតិបត្តិការថែទាំដោយមិនគ្រោងទុករបស់ក្រុមហ៊ុនចែកចាយ។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម បានទទួលតែ ៤៨ ភាគរយ នៃការចែកចាយដែលពួកគេគួរទទួលបានប៉ុណ្ណោះ។ ការប្រើប្រាស់លើសពីកម្រិតនេះ ធ្វើឱ្យមានការគិតថ្លៃបន្ថែមរហូតដល់ ១២០ ភាគរយ នៃតម្លៃធម្មតា។
យោងតាមក្រសួងឧស្សាហកម្មរបស់ឥណ្ឌូណេស៊ី ស្ថានភាពបច្ចុប្បន្នបានគំរាមកំហែងការងារប្រហែល ១៣៥ ០០០ កន្លែង ក្នុងវិស័យដែលពឹងផ្អែកលើគម្រោងតម្លៃឧស្ម័នពិសេស (HGBT) រួមទាំងសេរ៉ាមិច ជី និងកែច្នៃអាហារ។ អ្នកវិភាគបានព្រមានថា ប្រសិនបើការខ្វះខាតនៅតែបន្តកើតមាន រោងចក្រជាច្រើនអាចនឹងត្រូវបង្ខំចិត្តកាត់បន្ថយផលិតកម្ម កាត់បន្ថយបុគ្គលិក និងប្រឈមមុខនឹងការធ្លាក់ចុះនៃការប្រកួតប្រជែង៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


