សុខភាព
ញ៉ាំផ្លែស្រកានាគក្រហម ឬស ល្អជាង?
ស្រកានាគ ជាផ្លែឈើដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ប៉ុន្តែការជ្រើសរើសសាច់ក្រហម ឬស ត្រូវគិតទៅតាមសុខភាព ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម ឬអ្នកដែលចង់សម្រកទម្ងន់។
យោងតាមលោកវេជ្ជបណ្ឌិត Huynh Tan Vu សាស្ត្រាចារ្យនៅមហាវិទ្យាល័យឱសថបុរាណ សាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថស្ថាន ទីក្រុងហូជីមិញ ផ្លែស្រកានាគ មិនថាក្រហម ឬសទេ គឺជាផ្លែឈើដែលមានជីវជាតិ នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ ទោះជាយ៉ាងណាក៏ដោយ ប្រភេទនីមួយៗមានលក្ខណៈខុសៗគ្នា ហើយសក្តិសមសម្រាប់ក្រុមមនុស្សផ្សេងៗគ្នា។

បើនិយាយពីរសជាតិ ផ្លែស្រកានាគក្រហមច្រើនតែផ្អែមជាងដោយសារជាតិស្ករខ្ពស់ជាង។ ជាក់ស្តែង ផ្លែស្រកានាគសាច់ក្រហម ១០០ក្រាម អាចមានជាតិស្ករប្រមាណ ១១,៥ក្រាម ខណៈទម្ងន់ដូចគ្នានៃផ្លែស្រកានាគ សាច់សមានត្រឹមតែ ៧,៦៥ក្រាមប៉ុណ្ណោះ។
ទោះបីជាផ្លែស្រកានាគជាក្រុមផ្លែឈើដែលមានសន្ទស្សន៍ glycemic ទាប (GI) ចាប់ពី ៤៨ ដល់ ៥២ ហើយសម្បូរទៅដោយជាតិសរសៃដើម្បីជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ប៉ុន្តែវេជ្ជបណ្ឌិត Vu ណែនាំថា អ្នកជំងឺទឹកនោមផ្អែម ឬអ្នកដែលកំពុងស្ថិតក្នុងដំណាក់កាលសម្រកទម្ងន់ គួរតែផ្តល់អាទិភាពដល់ការជ្រើសរើសផ្លែស្រកានាគដែលមានសាច់ស។
វេជ្ជបណ្ឌិតបានវិភាគថា ជាតិសរសៃនៅក្នុងផ្លែស្រកានាគ ជួយពន្យឺតការស្រូបយកជាតិស្ករ ធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមមានស្ថេរភាព ប៉ុន្តែការទទួលទានសាច់ក្រហមច្រើនពេក នៅតែអាចបណ្តាលឲ្យមានជាតិស្ករក្នុងឈាមខ្ពស់។
វាមិនត្រឹមតែមានពណ៌ទាក់ទាញភ្នែកប៉ុណ្ណោះទេ ផ្លែស្រកានាគក្រហមក៏លេចធ្លោជាមួយនឹងមាតិកាខ្ពស់នៃសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា anthocyanin វីតាមីន C និង carotene ។ សមាសធាតុទាំងនេះមានសមត្ថភាពក្នុងការបន្សាបរ៉ាឌីកាល់សេរី – ភ្នាក់ងារដែលបណ្តាលឲ្យខូចខាតកោសិកា – ដោយហេតុនេះជួយការពារជំងឺរលាកដូចជាជំងឺរលាកសន្លាក់ហ្គោតនិងជំងឺទឹកនោមផ្អែម។
ទន្ទឹមនឹងនោះ ផ្លែស្រកានាគ ក៏មានផ្ទុកសារធាតុសកម្មទាំងនេះផងដែរ ប៉ុន្តែមានកម្រិតទាបជាងយ៉ាងខ្លាំង។
បន្ថែមពីលើអត្ថប្រយោជន៍សុខភាពរបស់វា ផ្លែស្រកានាគក្រហមក៏មានតម្លៃខ្ពស់នៅក្នុងឧស្សាហកម្មម្ហូបអាហារ និងឱសថផងដែរ ដោយសារសមត្ថភាពបង្កើតសារធាតុពណ៌ធម្មជាតិ។ ផ្លែឈើនេះក៏ជាគ្រឿងផ្សំដ៏ពេញនិយមក្នុងការផលិតស្រាផ្លែឈើផងដែរ ជាមួយនឹងគុណភាព និងរសជាតិ ដែលតែងតែចាត់ទុកថាល្អជាងស្រាដែលផលិតចេញពីសាច់ពណ៌ស។
លោកវេជ្ជបណ្ឌិត Vu បានសង្កត់ធ្ងន់ថា មិនមានប្រភេទមួយណាប្រសើរជាងនោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺជ្រើសរើសប្រភេទដែលសក្តិសមនឹងស្ថានភាពរាងកាយ និងគោលដៅសុខភាពរបស់មនុស្សម្នាក់ៗ។
ប្រសិនបើអ្នកចង់បង្កើនសារធាតុប្រឆាំងអុកស៊ីតកម្ម និងគាំទ្រការប្រឆាំងនឹងការរលាក ផ្លែស្រកានាគក្រហមគឺជាជម្រើសដ៏ល្អ។ ផ្ទុយទៅវិញ អ្នកដែលកំពុងគ្រប់គ្រងទម្ងន់ ឬមានជំងឺទឹកនោមផ្អែម គួរប្រើសាច់សដើម្បីកម្រិតការទទួលទានជាតិស្ករ។
ដោយមិនគិតពីប្រភេទ អ្នកប្រើប្រាស់ត្រូវយកចិត្តទុកដាក់ទទួលទានវាក្នុងកម្រិតមធ្យម ផ្សំវាជាមួយរបបអាហារដែលមានសុខភាពល្អ និងរបៀបរស់នៅបែបវិទ្យាសាស្ត្រ ដើម្បីសម្រេចបានលទ្ធផលល្អប្រសើរ។

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ការផឹកតែខុសវិធីឬខុសក្បួន អាចមានគ្រោះថ្នាក់ដល់រាងកាយ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


