ព័ត៌មានជាតិ
ផ្ទះ១៧ខ្នងនៅភូមិតាមាឃ ខេត្តកោះកុង រងការបំផ្លាញដោយខ្យល់កន្ត្រាក់
អាជ្ញាធរស្រុកបុទុមសាគរ អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះបណ្តាលមកពីខ្យល់កន្ត្រាក់បោកបក់នាំឲ្យខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួន១៧ខ្នង នៅស្រុកបុទុមសាគរ ខេត្តកោះកុង។ គ្រោះធម្មជាតិបណ្តោយឱ្យខូចខាតលំនៅដ្ឋាន និងមានពលរដ្ឋម្នាក់រងរបួសនេះកើតឡើងនៅវេលាម៉ោង១១យប់ថ្ងៃទី៦ ខែមេសា ២០២១ ស្ថិតនៅក្នុងភូមិតាមាឃ ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ។

បន្ទាប់ពីទទួលដំណឹងពីគ្រោះមហន្តរាយខ្យល់កន្ត្រាក់នេះភ្លាម លោក ហាក់ ឡេង អភិបាលស្រុកបុទុមសាគរ ព្រឹកថ្ងៃទី០៧ ខែមេសានេះ បានដឹកនាំក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកនាំយកជំនួយឧបត្តម្ភមនុស្សធម៌ចែកជូនក្រុមពលរដ្ឋរងគ្រោះទាំង១៧ខ្នងផ្ទះ ដែលរងខូចខាតព្រោះតែអំណាយខ្យល់កន្ត្រាក់រដូវប្រាំង។
លោកអភិបាលស្រុកបូទុមសាគរ អរគុណ និងបន្តអំពាវនាវដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅមូលដ្ឋានខាងលើនេះ សូមទាក់ទងទៅ អាជ្ញាធរមូលដ្ឋាននៅក្នុងស្រុកបុទុមសាគរជាបន្ទាន់ រាល់ករណីជួបគ្រោះអាសន្នដោយប្រការណាមួយបន្ថែមទៀត ដើម្បីឲ្យអាជ្ញាធរភូមិឃុំស្រុក ចុះជួយសង្គ្រោះឲ្យបានទាន់ពេលវេលា។

ទាក់ទិននឹងបញ្ហាជំងឺកូវីឌ១៩ លោក ហាក់ ឡេង ក៏បានណែនាំដល់ពលរដ្ឋ បន្តថែរក្សាអនាម័យ សុខភាពជាប្រចាំ ដោយហេតុថាលំហូរនៃការឆ្លងរាលដាលជំងឺកូវីដ-១៩នៅតែជាក្តីព្រួយបារម្ភរបស់យើងទាំងអស់គ្នា តាមរយៈអនុវត្តតាមវិធាន ៣កុំ ៣កាពារ និង២ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល រដ្ឋបាលខេត្ត និងស្រុក។
ពលរដ្ឋរស់នៅតាមដៃព្រែកនានាក្នុងខេត្ត ភាគច្រើនងាយរងគ្រោះដោយសារគ្រោះថ្នាក់ធម្មជាតិណាស់អំឡុងពេលរដូវវស្សា ដូច្នេះលោកអភិបាលស្រុក នៅតែទាមទារឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ច៕


អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១៧ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៧ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១៧ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


