ព័ត៌មានជាតិ
បាក់ឌុប២ថ្ងៃ មណ្ឌលប្រឡងភ្នំពេញអវត្តមានបេក្ខជន និងមេប្រយោគជាង ៦៥០នាក់
រយៈពេល២ថ្ងៃនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨-២៩ សីហា ២០២៥នេះ នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ អវត្តបេក្ខជន និងគណៈមេប្រយោគសរុបជាង ៦៥០នាក់។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និង កីឡារាជធានីភ្នំពេញ បានឱ្យដឹង នៅរសៀលកថ្ងៃទី២៩សីហានេះថា ក្នុងចំណោមបេក្ខជន និងគណៈមេប្រយោគអវត្តមានពេលប្រឡងបាក់ឌុប២ថ្ងៃនេះ នៅថ្ងៃទី១មានចំនួន៦៣៤នាក់ ក្នុងនោះបេក្ខជនមាន៦៣០នាក់ និងគណៈមេប្រយោគ៤នាក់។ ចំណែក ថ្ងៃទី២មានបេក្ខជន អវត្តមានចំនួន២០និងគណៈមេប្រយោគចំនួន៤នាក់ ក្នុងចំណោម២នាក់ដែលអវត្តមានម្សិលមិញបានចូលបំពេញការងារវិញ។
លោកប្រធានមន្ទីរ បានបន្តថា សម្រាប់ដំណើរការការប្រឡងរយៈពេល២ថ្ងៃនេះស្ថានភាពនៅតាមមណ្ឌលប្រឡងនីមួយៗគឺមានសភាពស្ងប់ស្ងាត់ល្អដោយគណៈមេប្រយោគបានអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួនបានល្អប្រសើរ។ រីឯបេក្ខជនប្រឡងបានគោរពបទបញ្ជាផ្ទៃក្នុងស្តីពីការប្រឡងបានល្អហើយនៅខាងក្រៅមណ្ឌល កងកម្លាំងការពារអនុវត្តតួនាទីបានល្អប្រសើរ មានកងកម្លាំងការពារមណ្ឌលគ្រប់គ្រាន់ព្រមទាំងអាជីវកម្មជុំវិញមណ្ឌលប្រឡងត្រូវបានផ្អាកទាំងស្រុង ជាពិសេសអាជីវកម្មថតចម្លង អាជីវកម្មដែលបង្កសំឡេងរំខានដល់ការប្រឡង។

បើតាមលោក ហែម ស៊ីណារ៉េត ឆ្នាំនេះមណ្ឌលប្រឡងរាជធានីភ្នំពេញមានបេក្ខជនដាក់ពាក្យប្រឡងចំនួន២៧ ៨៨៤ នាក់ចែកជា៣៥មណ្ឌលត្រូវជា១ ១៣៥ បន្ទប់ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានបេក្ខជន១០ ៣៤០នាក់ចែកជា១៤មណ្ឌលស្មើនឹង ៤១៨ បន្ទប់និងវិទ្យាសាស្ត្រសង្គមមានបេក្ខជន ១៧ ៨២៥នាក់ចែកជា ២១ មណ្ឌលត្រូវជា ៧១៧ បន្ទប់មានការកើនឡើងខណៈឆ្នាំមុនមានបេក្ខជនដាក់ពាក្យប្រឡង២៥៧៣៩នាក់ចែកជា៣២មណ្ឌលត្រូវជា១០៣៧បន្ទប់ ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៤៦ ៧២០ នាក់ (ស្រី ៨១ ៤៤២ នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ (ស្រី ២៤ ៥១៩ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ (ស្រី ៥៦ ៩២៣ នាក់)។ មណ្ឌលសំណេរមានចំនួនសរុប ២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧២ មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់។ សម្រាប់ការប្រឡងឆ្នាំនេះ មានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរការប្រឡងសរុបចំនួន ៣១ ២០៣ នាក់។

ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់រាជធានីខេត្ត ទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


