Connect with us

ព័ត៌មានអន្ដរជាតិ

ពលករខ្មែរ ១៦នាក់ ត្រូវទាហានថៃចាប់ខ្លួនពីបទឆ្លងដែនខុសច្បាប់

បានផុស

នៅ

ពលករខ្មែរចំនួន១៦នាក់ ក្នុងនោះមានប្រុសចំនួន១១នាក់ និងស្រី ៥នាក់ ត្រូវបានទាហានថៃចាប់ខ្លួន ខណៈដែលពួកគេលួចឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៤និង២០នាទីទៀបភ្លឺនាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុច ឃុំផានសឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ខណៈដែលកម្លាំងយោធាកងរយលេខ ១២០៤ កំពុងធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែនក៏បានប្រទះឃើញពលករខ្មែរទាំងនោះកំពុងពួនសម្ងំនៅក្នុងចំការអំពៅ។

ក្រោយពីបានសាកសួរពួកគេបានសារភាពថា កន្លងមកពួកគេធ្លាប់ធ្វើការជាកម្មករសំណង់នៅក្នុងប្រទេសថៃ។ក្រោយ ពីត្រលប់ទៅកាន់លំនៅដ្ឋានមួយរយៈក៏បានបបួលគ្នា ចូលទៅប្រទេសថៃវិញដើម្បីធ្វើបន្ត ដោយជួលមេខ្យល់នាំផ្លូវក្នុងម្នាក់ ៦.០០០បាត ប៉ុន្តែពួកគេបានប្រគល់លុយឲ្យមេខ្យល់មុនក្នុងម្នាក់ត្រឹមតែ ១.៥០០ បាតតែប៉ុណ្ណោះលុះត្រាតែដល់ទីតាំងធ្វើការទើបឱ្យលុយបង្គ្រប់ តែក៏ត្រូវចាប់ខ្លួនតែម្ដង។ ដោយឡែកមេខ្យល់បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពីបានសាកសួរ និងត្រួតពិនិត្យរួចមក កម្លាំងយោធាថៃបានបញ្ជូនពលករខ្មែរទាំងអស់ទៅកាន់ស្នាក់ការកងរយលេខ ១២០៤ ដើម្បីសាកសួរបន្តមុននឹងបញ្ជូនទៅអធិការដ្ឋានតម្រួតនៅស្រុកអារញ្ញ ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម