ព័ត៌មានជាតិ
កម្ពុជាជំរុញឲ្យUNចាត់វិធានការលើថៃចំពោះការព័ទ្ធបន្លាលួសដេញពលរដ្ឋខ្មែរចេញពីផ្ទះសំបែង
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានលិខិតអំពាវនាវទៅកាន់អង្គការសហប្រជាជាតិឱ្យមានវិធានការ បន្ទាប់ពីកងភូមិន្ទថៃបានធ្វើសកម្មភាពខុសច្បាប់នៅតាមព្រំដែនកម្ពុជា-ថៃ ដាក់ពង្រាយលួសបន្លា ការទន្ទ្រានដី ដេញពលរដ្ឋខ្មែរចេញពីផ្ទះសំបែងរបស់ពួកគេ។

នៅក្នុងលិខិតផ្ញើជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅដ្ឋានអង្គការសហប្រជាជាតិ លោក Balakrishnan Rajagopal កាលពីថ្ងៃទី១៥ ខែសីហា ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា CHRC លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងថា ទាហានថៃបានឆ្លងដែនខុសច្បាប់ចូលទឹកដីកម្ពុជាច្រើនលើកច្រើនសារកាលពីដើមខែសីហា ដោយរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី ២៨ ខែកក្កដា និងការឯកភាពចំនួន ១៣ ចំណុចក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៧ គណៈកម្មាធិការព្រំដែន (GBC) ខែសីហា។
យោងតាម CHRC កងកម្លាំងប្រដាប់អាវុធថៃបានចូលក្នុងតំបន់ក្នុងខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ ជាកន្លែងដែលពួកគេបានដាក់លួសបន្លា ឈូសឆាយដីដោយគ្រឿងចក្រ និងឡោមព័ទ្ធផ្ទះប្រជាពលរដ្ឋ និងដីស្រែចម្ការ។ គណៈកម្មាធិការបានរាយការណ៍ថា សកម្មភាពថៃទាំងនេះបានបង្ខំឱ្យពលរដ្ឋខ្មែរបាត់បង់ផ្ទះសម្បែង ដីស្រែចម្ការ និងជីវភាពរស់នៅរបស់ពួកគេ។
បើតាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថៃបានរំលោភលើសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងអនុសញ្ញាទីក្រុងហ្សឺណែវ។
ក្នុងលិខិតនោះបានសរសេរថា៖ «សកម្មភាពខាងលើគឺជាការបំពានដោយផ្ទាល់ទៅនឹងកាតព្វកិច្ចរបស់ប្រទេសថៃ ក្រោមច្បាប់សិទ្ធិមនុស្ស និងមនុស្សធម៌អន្តរជាតិ និងជាការរំលោភសិទ្ធិពលរដ្ឋកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលត្រូវបានធានាដោយឧបករណ៍សិទ្ធិមនុស្សនិងច្បាប់មនុស្សធម៌អន្តរជាតិ »។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទាមទារឱ្យមានការរុះរើជាបន្ទាន់នូវរបងលួសបន្លា ធានានូវការយកមកវិញនូវទ្រព្យសម្បត្តិជនស៊ីវិលដែលបានរឹបអូស ឬទន្ទ្រានយក ជំរុញឱ្យថៃគោរពនូវបទឈប់បាញ់ និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចប្រជុំ GBC និងបើកការស៊ើបអង្កេតដោយឯករាជ្យចំពោះការបំពានលើសិទ្ធិពលរដ្ឋកម្ពុជានេះ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សទេសរដ្ឋមន្ត្រី កែវ រ៉េមី បានអំពាវនាវបន្ថែមទៀតឲ្យមានការទទួលខុសត្រូវដោយសង្កត់ធ្ងន់ពីតម្រូវការសម្រាប់អង្គការសហប្រជាជាតិក្នុងការលើកកម្ពស់យុត្តិធម៌សម្រាប់ពលរដ្ឋកម្ពុជា។ លិខិតនោះក៏បានបញ្ជាក់ជាថ្មីពីការទាមទាររបស់កម្ពុជាឲ្យមានការដោះលែងដោយគ្មានលក្ខខណ្ឌ និងការធ្វើមាតុភូមិនិវត្តន៍ទាហានខ្មែរ ១៨ នាក់ដែលកំពុងជាប់ឃុំឃាំងនៅប្រទេសថៃ។
លោក កែវ រ៉េមី បានលើកឡើងថា៖ «យើងសូមជំរុញឱ្យអ្នកចាត់ចែងបញ្ហានេះជាបន្ទាន់បំផុត និងជួយដល់កម្ពុជាក្នុងការធានាថា អ្នកដែលទទួលខុសត្រូវចំពោះការរំលោភទាំងនេះត្រូវទទួលខុសត្រូវទាំងស្រុង»។

សកម្មភាពឈ្លានពានរបស់ថៃនៅឃុំអូរបីជាន់ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ បានចាប់ផ្ដើមតាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥មកដែលបានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងអាស្រ័យផលលើដីនោះតាំងពីយូរមកហើយ។
កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ទាហានថៃបានព្យាយាមចូលមករាយបន្លាលួសនៅកន្លែងថ្មីមួយទៀតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តែត្រូវបានពលរដ្ឋខ្មែរនៅទីនោះរួមគ្នាដេញចេញវិញ។ ការបន្តចូលមកឈ្លានពានដីខ្មែរជាថ្មីនេះគឺបន្ទាប់ពីអភិបាលខេត្តស្រះកែវរបស់ថៃប្រកាសឱ្យពលរដ្ឋរបស់ខ្លួនចូលទៅយកដីដែលឈ្លានពានបានធ្វើជាកម្មសិទ្ធិ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


