Connect with us

សេដ្ឋកិច្ច

​តម្លៃ​មាស​បំបែក​កំណត់​ត្រាខ្ពស់​ជាថ្មី ​ដល់ជិត ៤៤០០ ដុល្លារ មួយតម្លឹង ​មុន​ពេល​អាមេរិក ​កាត់បន្ថយ​អត្រា​ការ​ប្រាក់​

បានផុស

នៅ

​តម្លៃ​​មាស​បាន​ហក់​ឡើងជា​បន្តបន្ទាប់ចាប់តាំងពីដំណាច់ខែសីហា ឆ្នាំ ២០២៥ រហូតមក​ដល់​ពេល​នេះ ដោយ​សារ​​តែ​ព័ត៌​មាន​នៃការ​ត្រៀម​ទម្លាក់​អត្រា​ការប្រាក់​នៅ​សហ​រដ្ឋ​អា​មេរិក​នៅ​ថ្ងៃ​ទី ១៧ ខែ​កញ្ញា ឆ្នាំ ២០២៥ និង​ស្ថា​ន​ភាព​​សង្គ្រាម​ពិភព លោក​​​នៅ​តែ​បន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គិត​ត្រឹម​ម៉ោង​ ២ រសៀល​ថ្ងៃ​ទី ០៩ ខែ​កញ្ញា ឆ្នាំ ២០២៥ តម្លៃ​ហាងឆេងមាស​ជួញដូរក្នុងតម្លៃ ​៤៣៩៨ ដុល្លារ ​ក្នុងមួយតម្លឹង។

​លោក ឡុង សំណាង ​ប្រធានផ្នែក​ប្រឹក្សាយោបល់​ហិរញ្ញវត្ថុ​ក្រុមហ៊ុន ​PP Link securities ​មាន​ប្រសា​សន៍ថា៖​«ឥឡូវនេះ យើងកំពុងនៅជាមួយព័ត៌មានអត្រាការប្រាក់ ​វានឹងចេញនៅថ្ងៃ ១៧ រំលង​អធ្រា​ត្រ ថ្ងៃហ្នឹងគេនឹងកាត់បន្ថយអត្រាការប្រាក់ពី ៤.៥០% មក ៤.២៥% ឬក៏ ៤.០០% តែម្ដង ហើយ​មាស​ប្រហែលនឹងស្ទុះឡើងបន្ថែមទៀត»។

​បើតាមលោក ឡុង សំណាង ​តម្លៃមាស​នឹងបន្តកើនឡើង​ដល់ជាង ៤៥០០ ដុល្លារ ក្នុងមួយតម្លឹង ដោយ​សារ​តែ​វិនិ យោគគិន និង​ធនា​គារធំៗ បាន​ដឹងព័ត៌​មាននៃការដែល​អាមេរិក​ត្រៀមកាត់បន្ថយ​អត្រា​ការ​ប្រាក់​នៅ​ថ្ងៃ​ទី ១៧ ខែកញ្ញានេះ ពួក​គាត់​ចាប់ផ្ដើម​ដក​លុយ​ចេញ​ពីការ​សន្សំ​យក​ការប្រាក់ ឬការ​ប្រើលុយ​ដុល្លារ​​យក​​ផល​ចំណេញ យក​ទៅទិញ​លើតម្លៃ​ហាង​ឆេងមាស៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម