ព័ត៌មានជាតិ
ផ្លូវបេតុងជិតវត្តពោធិ៍វ័ន ក្លាយជាទីតាំងចាក់សំរាមគ្មានសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋានសង្កាត់ត្រពាំងក្រសាំង
កំណាត់ផ្លូវបេតុងវត្តពោធិ៍វ័ន ត្រង់ចំណុចភូមិត្រពាំងអញ្ចាញចាស់ និងភូមិត្រពាំងអញ្ចាញថ្មី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានក្លាយជាទីតាំងចោលសំរាមគ្មានសណ្ដាប់ធ្នាប់ចំនួន ២ កន្លែង ហើយសំរាមជាច្រើន ត្រូវគេយកទៅចោលនៅចំណុចនោះរាល់ថ្ងៃ ដោយគ្មានធុងសម្រាប់ដាក់នោះទេ យូរៗ ទើបឃើញរថយន្តប្រមូលសំរាមទៅដឹកចេញម្ដង និងប្រមូលបានតែនៅលើផ្លូវប៉ុណ្ណោះ។


ប្រជាពលរដ្ឋនៅតំបន់នោះ បាននិយាយថា ការចោលសំរាមគ្មានសណ្ដាប់ធ្នាប់នេះបានកើតមានយូរហើយ ដែលភាគច្រើនត្រូវគេដឹកតាមម៉ូតូយកទៅចោលនៅពេលយប់ ឬពេលជិតភ្លឺ។ ក្នុងនោះ មួយចំនួនគឺជាអ្នកភូមិខាងលើ និងមួយចំនួនទៀត ជាអ្នកដែលមកពីចម្ងាយ។ រីឯអ្នកខ្លះ បានចោលសំរាមលើផ្លូវ និងខ្លះទៀតចោលទៅលើចិញ្ចើមផ្លូវ ធ្វើឲ្យសំរាមធ្លាក់ចូលក្នុងប្រឡាយអមផ្លូវនោះណែនណាន់តាន់តាប់។


ពួកគាត់ បន្តទៀតថា ពីដំបូង មានតែ ១ កន្លែង ប៉ុណ្ណោះ ប៉ុន្តែឥឡូវកើនដល់ ២ កន្លែងហើយ។ ប្រសិនបើគ្មានការទប់ស្កាត់ ឬរិះរកវិធានការផ្សេងៗ នោះទេ អាចនិងកើនទីតាំងថ្មីថែមទៀតមិនខាន។ ពួកគាត់ ក៏មានសំរាមដូចគ្នាដែរ ប៉ុន្តែមិនបានយកទៅចោលផ្ដេសផ្ដាសនៅទីនោះទេ គឺបានប្រមូលវេចខ្ចប់ និងទុកដាក់ត្រឹមត្រូវនៅមុខផ្ទះ រង់ចាំរថយន្តប្រមូលសំរាមទៅដឹកចេញ។ ដោយឡែកអ្នកមួយចំនួនវិញ អត់បានធ្វើបែបនេះទេ គឺប្រមូលយកទៅចោលនៅទីនោះដោយគ្មានការគិតពីផលប៉ះពាល់ផ្សេងៗ នោះឡើយ ធ្វើឲ្យផ្លូវនោះសព្វថ្ងៃក្លាយទៅជាទីតាំងចោលសំរាមបែបនេះ។



ជុំវិញបញ្ហាចាក់សំរាមគ្មានសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានសង្កាត់ត្រពាំងក្រសាំង នេះដែរ កម្ពុជាថ្មី មិនអាចទាក់ទងទៅលោកចៅសង្កាត់បានទេ៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
សន្តិសុខសង្គម១២ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


