Connect with us

ព័ត៌មានជាតិ

ក្រសួងការបរទេស​អំពាវនាវឱ្យថៃលើកបញ្ហាព្រំដែនមកដាក់ក្នុង​កិច្ច​ប្រជុំមិនមែនយកទៅបង្ហោះជាសាធារណៈនោះទេ

បានផុស

នៅ

ក្រសួងការបរទេស​កម្ពុជាបានលើក​ឡើង​ថា​ការ​យក​ព័ត៌មាន​បញ្ហា​ព្រំដែន​ដែលមិនទាន់កំណត់ច្បាស់លាស់ទៅ​ផ្សព្វផ្សាយ​ដោយ​ភាគីថៃ​មិនមែនជា​កាយវិការ​ស្ថាបនានោះទេ និង​អំពាវនាវ​ឱ្យ​ថៃយកបញ្ហា​នេះ​មក​ដាក់​ក្នុង​កិច្ច​ប្រជុំគណៈកម្មាការ​ចម្រុះ​ខណ្ឌ​សីមាវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្ដីប្រកាសព័ត៌មាន​ចុះ​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ២០២៥​នេះ ក្រសួងការបរទេសបានបង្ហាញការ​ព្រួយបារម្ភដែល​គេហទំព័រផ្លូវការនានា​របស់​ថៃទាំង​ទាហាន និង​កាសែតថៃ​បាន​ចុះ​ផ្សាយហាក់​ ​ចោទ​ប្រកាន់​ពលរដ្ឋ​ខ្មែរ​កំពុង​ «ឈ្លានពាន» ទឹកដីថៃ​ចំនួន​១៧ទីតាំង​ស្ថិតក្នុងខេត្តពោធិ៍សាត់ដល់ខេត្តកោះកុង ខណៈដែលប្រទេសទាំងពីរមិនទាន់បានកំណត់ខណ្ឌសីមានៅតំបន់ទាំងនោះច្បាស់លាស់ផងនោះ។

ក្រសួងការបរទេសថា៖ «វាមិនមែនជាកាយវិការស្ថាបនាទេ ដែលមានការបំផុសបញ្ហាដូចបានប្រកាសជាសាធារណៈដោយកងទ័ពជើងទឹកថៃ ដែលបញ្ហានេះត្រូវបានដោះស្រាយសមស្របរួចហើយ ជាមួយនឹងការប្រាស្រ័យទាក់ទងគ្នាចុងក្រោយ នៅថ្ងៃទី១ ខែ​កុម្ភៈ ឆ្នាំ២០២២។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃលើកបញ្ហានេះមកដោះស្រាយនៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ដែលគ្រោងនឹងជួបគ្នានៅខែក្រោយ»។

បើតាមក្រសួងការបរទេស ពេលនេះជាពេលដែលភាគីទាំងសងខាងគួររួមគ្នាខិតខំលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការបន្ធូរបន្ថយភាពតានតឹងបន្ថែមទៀត កសាងទំនុកចិត្តរវាងគ្នាទៅវិញទៅមកដើម្បីឆ្ពោះទៅរកប្រក្រតីភាពឡើងវិញ។

យោងតាមស្មារតីនៃកិច្ចប្រជុំជាបន្តបន្ទាប់របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជាថៃបានឯកភាពគ្នាក្នុងការ​បញ្ជូន​បញ្ហាស្មុគស្មាញព្រំដែនទៅកាន់គណៈកម្មាការចម្រំខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ដើម្បីដោះស្រាយស្របតានអនុស្សារណៈនៃការយោគយល់គ្នាស្ដីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ២០០០ (MOU2000)។

កម្ពុជា​និង​ថៃ​មានគម្រោង​ដើម្បីប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ លើកទី៧ នៅក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ ទោះជាយ៉ាងណាកិច្ចប្រជុំនេះត្រួវបានពន្យារទៅខែតុលាវិញ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម