កីឡា
ស្ថិតិរបស់ Kwame Peprah ស៊ុតបាន ៦ គ្រាប់ បញ្ជូនបាល់ ៣ លើក ឈរលើគេ
ខ្សែប្រយុទ្ធ Kwame Peprah របស់ក្លិប ព្រះខ័នរាជស្វាយរៀង កំពុងឈរលើគេជាកីឡាកររកបានគ្រាប់បាល់ច្រើនបំផុតគិតត្រឹមសប្តាហ៍ទី៦ នៃលីគបាល់ទាត់កំពូលកម្ពុជា រដូវកាល ២០២៥-២៦។

កីឡាករ Kwame Peprah រកបាន ៦ គ្រាប់ ស្មើនឹងមិត្តរួមក្រុម Patrick De Souza ដែលរកបាន ៦ គ្រាប់ដែរ ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិហ្គាណាបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមរកបានគ្រាប់បាល់ច្រើនជាង។ ដូច្នេះកីឡាករលំដាប់លេខ ១ និង លេខ ២ សុទ្ធតែជាខ្សែប្រយុទ្ធរបស់ ព្រះខ័នរាជស្វាយរៀង។

ចំណែកឈរលេខ ៣ និងលេខ ៤ កីឡាករ Junior Eduardo (៥គ្រាប់) និង Kurita Mark Adjei (៤គ្រាប់) របស់ អង្គរថាយហ្គឺរ ហើយកីឡាករ Maksym Friadun របស់ភ្នំពេញក្រោន រកបាន ៤ គ្រាប់ និង Minagawa Yusuke របស់ ណាហ្គាវើលដ៍ រកបាន ៤គ្រាប់។ ក្រៅពីនេះ ក៏មានកីឡាករ ៤ នាក់ទៀតដែលរកបាន ៣ គ្រាប់ដូចគ្នា។

កីឡាករ Kwame Peprah ឈ្នះពានកីឡាករល្អប្រចាំការប្រកួត ២ លើកគឺលើកទី១ ពេលឈ្នះ បឹងកេត ៣-០ និងលើកទី២ ពេល ឈ្នះ វិសាខា ២-០ ព្រមទាំងឈ្នះពានកីឡាករល្អបំផុតប្រចាំខែ ១ លើក កាលពីខែសីហា។
ខាងក្រោមជាស្ថិតិរបស់កីឡាករ Kwame Peprah
ការរកគ្រាប់បាល់
- រកបាន ១ គ្រាប់ ពេល ព្រះខ័នរាជស្វាយរៀង ចាញ់ ភ្នំពេញក្រោន ២-៣
- រកបាន ១ គ្រាប់ ពេល ព្រះខ័នរាជស្វាយរៀង ឈ្នះ ឡាយហ្វ ព្រះសីហនុ ៦-១
- រកបាន ១ គ្រាប់ ពេល ព្រះខ័នរាជស្វាយរៀង ឈ្នះ វិសាខា ២-០
- រកបាន ២ គ្រាប់ ពេល ព្រះខ័នរាជស្វាយរៀង ឈ្នះ បឹងកេត ៣-០
- រកបាន ១ គ្រាប់ ពេល ព្រះខ័នរាជស្វាយរៀង ឈ្នះ អង្គរថាយហ្គឺរ ៣-០
ការបញ្ជូនបាល់
- បញ្ជូនបាល់ ១ លើក (Assist) ឲ្យ Patrick ស៊ុតចូល ពេល ព្រះខ័នរាជស្វាយរៀង ឈ្នះ ឡាយហ្វ ព្រះសីហនុ ៦-១
- បញ្ជូនបាល់ ១ លើក ឲ្យ Odawara ស៊ុតចូល ពេល ព្រះខ័នរាជស្វាយរៀង ឈ្នះ វិសាខា ២-០
- បញ្ជូនបាល់ ១ លើក ឲ្យ Patrick ស៊ុតចូល ពេល ព្រះខ័នរាជស្វាយរៀង ឈ្នះ ណាហ្គាវើលដ៍ ៣-០

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


