សេដ្ឋកិច្ច
រដ្ឋមន្ត្រីឧស្សាហកម្ម៖ កម្ពុជាមានសមាគមធុរកិច្ចច្រើន ប៉ុន្តែសមាគមមានប្រសិទ្ធភាព គឺអាចផ្តល់អត្ថប្រយោជន៍ពិតដល់សមាជិកខ្លួន
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានអះអាងថា កម្ពុជាមានសមាគមធុរកិច្ចជាច្រើន ប៉ុន្តែសមាគមដែលមានប្រសិទ្ធភាព គឺជាសមាគមដែលផ្តល់អត្ថប្រយោជន៍ពិតប្រាកដដល់សមាជិករបស់ខ្លួន។

លោក រដ្ឋមន្ត្រី បានគូសបញ្ជាក់បែបនេះ ក្នុងឱកាសទទួលជួបគណៈប្រតិភូសមាគមសហគ្រិនសកល ១ភាគរយ ដើម្បីពិភាក្សាអំពីការពង្រឹងតួនាទីរបស់សហគ្រិនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ នេះ។
ក្នុងឱកាសនោះ លោក ហៀង វុទ្ធា ប្រធានសមាគម វុទ្ធា បានបង្ហាញអំពីសមាគម ដែលបច្ចុប្បន្នមានសមាជិកជាង ១.២៥០ គ្រប់គ្រងអាជីវកម្មជាង ៤.០០០ មូលដ្ឋាន។ ជាពិសេស តាមរយៈសកម្មភាពសមាគម រួមមានការរៀបចំកម្មវិធីកសាងបណ្តាញធុរកិច្ច ដំណើរទស្សនកិច្ចអាជីវកម្ម កម្មវិធីអភិវឌ្ឍសមត្ថភាព និងគំនិតផ្តួចផ្តើមសង្គម ព្រមទាំងសកម្មភាព និងភាពជាដៃគូអន្តរជាតិ ដែលបានផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនប្រមាណ ៤.៩០០។

ជាការឆ្លើយតប លោក រដ្ឋមន្ត្រី ហែម វណ្ណឌី បានកោតសរសើរចំពោះការរីកចម្រើនរបស់សមាគម និងបានជំរុញឱ្យស្ថាប័ននេះពង្រឹងការរួមចំណែកកសាងសហគ្រាសចន្លោះកណ្តាល (missing middle) ដែលអាចយិតយោងអាជីវកម្មខ្នាតតូច និងចាប់យកឱកាសផ្ពក់ចូលក្នុងខ្សែច្រវាក់តម្លៃរបស់សហគ្រាសខ្នាតធំ។
លោក រដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យសមាគមសហគ្រិនសកល ១ភាគរយ ចូលរួមលើកកម្ពស់អនុលោមភាព ពង្រឹងសហគ្រិនភាព កសាងសមត្ថភាពសមាជិករបស់ខ្លួន ដូចជាពាន់ព័ន្ធនឹងស្តង់ដារ និងការនាំចេញ ព្រមទាំងពង្រឹងសមាជិកភាពដោយផ្អែកលើមូលដ្ឋាននៃក្រមសីលធម៌អាជីវកម្ម វិន័យ និងវិធានរបស់សមាគម។

លោក ហៀង វុទ្ធា បានទទួលយកអនុសាសន៍ណែនាំទាំងនេះ និងបង្ហាញចំណាប់អារម្មណ៍របស់សមាគមក្នុងការចូលរួមពង្រឹងសមត្ថភាពផលិតក្នុងស្រុក ពិសេសដើម្បីជំនួសទំនិញនាំចូល៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


