សេដ្ឋកិច្ច
កម្ពុជាជំរុញឱ្យប្រតិបត្តិករទឹកស្អាតឯកជនពង្រឹងកិច្ចសហការ ចាប់យកបច្ចេកវិទ្យា និងពន្លឿនការពង្រីកសេវាឱ្យបានខ្លាំងក្លាបន្ថែមទៀត
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអំពាវនាវឱ្យប្រតិបត្តិករទឹកស្អាតឯកជនពង្រឹងកិច្ចសហការ ចាប់យកបច្ចេកវិទ្យា និងពន្លឿន ការពង្រីកសេវា ដើម្បីជំរុញការអភិវឌ្ឍវិស័យទឹកស្អាតឱ្យបានខ្លាំងក្លាបន្ថែមទៀត។

ថ្លែងក្នុងពិធីបិទសន្និបាតលើកទី១៤ របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា លោក រដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា សមិទ្ធផលដែលសមាគម និងសមាជិកសមាគមសម្រេចបាន គឺជាការរួមចំណែកសំខាន់ ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតដល់អ្នកប្រើប្រាស់ទូទៅ និងដល់សកម្មភាពសេដ្ឋកិច្ចនានា ដូចជាវិស័យឧស្សាហកម្ម ផលិតកម្ម អាជីវកម្ម និងសេវាកម្មឱ្យកាន់តែរីកចម្រើន។
ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី ក៏បានរំលេចពីតួនាទីសំខាន់របស់សមាគម ជាដៃគូសហការគន្លឹះរបស់ក្រសួង ក្នុងការអភិវឌ្ឍ និងគ្រប់គ្រងវិស័យទឹកស្អាតនៅកម្ពុជា ដែលគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ស្តីពីទឹកស្អាត និងអនាម័យ។

ជាក់ស្តែង នៅក្នុងឆ្នាំ២០២៥ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានបំពេញបេសកកម្មរបស់ខ្លួន ដោយពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ ពង្រីកកម្មវិធីបណ្តុះបណ្តាលដល់សមាជិក និងគាំទ្រការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតទៅកាន់សហគមន៍។
ទន្ទឹមនឹងនេ លោករដ្ឋមន្ត្រី ហែម វណ្ណឌី ក៏បានលើកទឹកចិត្តឱ្យប្រតិបត្តិករទឹកស្អាតទាំងអស់ បន្តពង្រឹងសមត្ថភាពស្ថាប័ន លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាទំនើប អភិវឌ្ឍជំនាញបច្ចេកទេស និងការគ្រប់គ្រងអាជីវកម្ម ពិសេសដើម្បីកាត់បន្ថយអត្រាទឹកបាត់បង់ឱ្យនៅកម្រិតអប្បរមា ព្រមទាំងពង្រីកសេវា ដើម្បីឱ្យពលរដ្ឋទាំងអស់ក្នុងដែនអាជ្ញាបណ្ណរបស់ខ្លួនទទួលបានសេវាទឹកស្អាតប្រើប្រាស់។

លោករដ្ឋមន្ត្រី ក៏បានបន្ថែមថា កិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធទាំងអស់ នឹងបន្តជំរុញការអភិវឌ្ឍវិស័យទឹកស្អាត និងរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


