សេដ្ឋកិច្ច
រដ្ឋមន្ត្រីឧស្សាហកម្ម៖ កម្ពុជាត្រូវការប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍រឹងមាំ ដើម្បីស្វែងរកដំណោះស្រាយសង្គម
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ២៦ ខែមីនា ២០២៦ បានលើកឡើងពីផលប្រយោជន៍ជាក់ស្តែងនៃនវានុវត្តន៍សម្រាប់ធុរកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាត្រូវការប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍មួយរឹងមាំ និងមានការតភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាងតួអង្គសំខាន់ៗដូចជាស្ថាប័នរដ្ឋ គ្រឹះស្ថានសិក្សាស្រាវជ្រាវ វិស័យឯកជន ធុរកិច្ចថ្មី វិនិយោគិន និងនវានុវត្តន៍ករនៅកម្រិតមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយបញ្ហាសង្គម ឬតម្រូវការទីផ្សារជាក់លាក់មួយ។
លោករដ្ឋមន្ត្រីលើកឡើងនៅក្នុងវេទិការពិភាក្សា នៃទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤។
វេទិកាពិភាក្សាកម្រិតខ្ពស់ស្តីពីការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិ ត្រូវបានរៀបចំឡើងក្នុងឱកាសនៃទិវាជាតិវិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដោយផ្តោតលើការលើកកម្ពស់សហថាមពលរវាងគោលនយោបាយ ការវិនិយោគ និងតម្រូវការទីផ្សារ ឆ្ពោះទៅការអភិវឌ្ឍសេដ្ឋកិច្ចដែលជំរុញដោយនវានុវត្តន៍។

កិច្ចពិភាក្សាបានផ្តោតលើភាពចាំបាច់នៃការផ្លាស់ប្តូរពីការចាប់យកបច្ចេកវិទ្យា ទៅកំណើនដែលដឹកនាំដោយនវានុវត្តន៍។ វាគ្មិនបានរំលេចចំណុចគន្លឹះនៃការពង្រឹងអភិបាលកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ការបង្កើនទុនវិនិយោគលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) និងការផ្សារភ្ជាប់សមិទ្ធផលនវានុវត្តន៍ទៅនឹងតម្រូវការជាក់ស្តែងរបស់វិស័យឯកជន។
កិច្ចពិភាក្សាបានរំលេចវឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ធុរកិច្ចថ្មី (Startup) ដែលនឹងដាក់ចេញនូវវិធានការមុតស្រួច រួមទាំងការផ្តល់ការលើកទឹកចិត្តដល់ធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា ការបង្កើតយន្តការហិរញ្ញប្បទានចម្រុះសម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ និងការផ្តល់រយៈពេលអនុគ្រោះដើម្បីអនុញ្ញាតឱ្យសហគ្រិន និងនវានុវត្តន៍ករមានលទ្ធភាពសាកល្បងគំនិតអាជីវកម្ម ក្នុងបរិយាកាសអនុលោមភាពកម្រិតទាប។
វេទិកាពិភាក្សាបានផ្តោតលើការដោះស្រាយបញ្ហាប្រឈមជាប្រព័ន្ធ និងការបង្កើតបរិយាកាសធុរកិច្ចរឹងមាំសម្រាប់ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យម ដោយកំណត់នវានុវត្តន៍ជាស្នូលនៃបរិវត្តកម្មសេដ្ឋកិច្ច សម្រាប់ជាមាគ៌ាឆ្ពោះទៅការសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


