សេដ្ឋកិច្ច
តម្លៃមាសបំបែកកំណត់ត្រាថ្មី ហក់ឡើងជាង ៤៧០០ ដុល្លារ មួយតម្លឹង
តម្លៃហាងឆេងមាសបន្តបំបែកកំណត់ត្រាថ្មីខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មាន ដោយបានហក់ឡើងដល់ជាង ៤ ៧១៦ ដុល្លារ ក្នុងមួយតម្លឹង នៅថ្ងៃច័ន្ទនេះ ដោយសារអាមេរិកត្រៀមកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត នៅដំណាច់ឆ្នាំ ២០២៥។

សម្រាប់ហាងឆេងមាសនៅរាជធានីភ្នំពេញ នៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២៥ លក់ចេញក្នុងតម្លៃ ៤៧០ ដុល្លារ ក្នុងមួយជី។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីថា តម្លៃមាសនៅតែបន្តកើនឡើង ដោយសារស្ថានភាពគោលនយោបាយដឹកនាំរបស់លោក ដូណាល់ ត្រាំ។
លោក ឡុង សំណាង យល់ឃើញថា៖ «គេមិនទាន់សន្មត់ថា អាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត ឬយ៉ាងណានោះទេ ដោយសារតែអត្រាអតិផរណាកើនឡើង គ្រាន់តែស្ដាប់ប៉ុណ្ណឹងយើងកំពុងគិតថា វាអត់ល្អបាត់ទៅហើយ សំដៅទៅលើសេដ្ឋកិច្ចអាមេរិកតែម្ដង អញ្ចឹងអត្រាការប្រាក់អត់ទម្លាក់ក៏ដោយ ក៏មាសនៅតែឡើងដែរ ទោះបីជាគាត់ដំឡើងក៏ដោយ មាសក៏នៅតែឡើង ដោយសារតែការដំឡើងអត្រាការប្រាក់របស់គាត់ គឺជាការដំឡើងគ្រាន់តែទប់ហានិភ័យនៃការកើនឡើងអតិផរណាប៉ុណ្ណោះ មិនមែនដំឡើងអត្រាការប្រាក់ដើម្បីឱ្យលុយដុល្លារល្អនោះទេ»។

លោក ឡុង សំណាង បន្ថែមថា ភូមិសាស្ត្រនយោបាយមិនល្អ ប្រទេសនីមួយៗ ចង់តែធ្វើសង្គ្រាម មិនចង់ផ្ដល់សេវាផ្ទេរផលិតផលជាមួយគ្នា ដែលធ្វើឱ្យសេដ្ឋកិច្ចមិនល្អ។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថា លទ្ធភាពដែលទិន្នន័យការងារអាមេរិកមិនសូវល្អ អាចជួយជំរុញឱ្យធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed) កាត់បន្ថយអត្រាការប្រាក់ជាថ្មីនៅក្នុងខែតុលានេះ ដែលជាកត្តារុញតម្លៃមាសផងដែរ។
ក្រៅពីនេះ កត្តាផ្សេងៗទៀតរួមទាំងឯករាជ្យភាពរបស់ Fed ជុំវិញសម្ពាធឱ្យបន្ថែមការកាត់អត្រាការប្រាក់ពីលោក ត្រាំ និងរដ្ឋបាលរបស់លោក៕
អត្ថបទ៖ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២១ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


