កីឡា
ភ្នំពេញក្រោន មិនទាន់ស្គាល់ពាក្យចាញ់ កំពុងតាមពីក្រោយ ព្រះខ័នរាជស្វាយរៀង តែ១ពិន្ទុ
ក្លិបបាល់ទាត់ភ្នំពេញក្រោន ស្ថិតនៅចំណាត់ថ្នាក់លេខ ២ នៃតារាងពិន្ទុលីគបាល់ទាត់កំពូលកម្ពុជារដូវកាលនេះ បន្ទាប់ពីរកបានជ័យជម្នះ ៤ លើក និងស្មើ ២ លើក ដោយមិនទាន់ស្គាល់បរាជ័យឡើយ។

ពីរសប្តាហ៍ដំបូង ភ្នំពេញក្រោន បានស្មើ ទាំង ២ ប្រកួតគឺបញ្ចប់ដោយគ្មានគ្រាប់បាល់ជាមួយ បឹងកេត ០-០ និងលទ្ធផល ១-១ ជាមួយ កងយោធពលខេមរភូមិន្ទ ប៉ុន្តែ ៤ សប្តាហ៍ចុងក្រោយឈ្នះ ឡាយហ្វ ខេត្តព្រះសីហនុ ៤-៣, ឈ្នះអឹមអូអាយ កំពង់ដេវ៉ា ១-០, ឈ្នះ ព្រះខ័នរាជស្វាយរៀង ៣-២ និងឈ្នះ គិរីវង់សុខសែនជ័យ ៤-១ ដើម្បីរកបាន ១៤ ពិន្ទុ តាមពីក្រោយតែ១ពិន្ទុប៉ុណ្ណោះនឹងក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង ដែលមាន ១៥ ពិន្ទុ និងស្គាល់បរាជ័យ ១ លើក។
ជាមួយគ្នានេះ អ្នកគាំទ្របានខកចិត្តយ៉ាងខ្លាំងពីក្រុមរបស់ខ្លួនគឺ បឹងកេត ដែលបានបរាជ័យក្រោមថ្វីជើង អង្គរថាយហ្គឺរ ដោយលទ្ធផល ៣-០ នៅទឹកដីខេត្តសៀមរាប។ ជ័យជម្នះនេះផ្តល់ឲ្យក្លិបដែលមានមូលដ្ឋាននៅខេត្តសៀមរាប ឡើងឈរលេខ ៣ ដោយមាន ១២ពិន្ទុ ខណៈ បឹងកេត ធ្លាក់ទៅលេខ ៥ វិញ ជំនួសវិញដោយ ណាហ្គាវើលដ៍ មកនៅលេខ ៤ បន្ទាប់ពីស្មើជាមួយ វិសាខា ២-២។

កងយោធពលខេមរភូមិន្ទ ឈរលេខ ៦ ដោយរកបាន ១០ ពិន្ទុ បើទោះជាពួកគេមិនទាន់ស្គាល់បរាជ័យក៏ដោយ ពីព្រោះពួកគេបញ្ចប់ដោយលទ្ធផលស្មើ ៤ ប្រកួត និងឈ្នះ ២ ប្រកួត ហើយ វិសាខា ស្ថិតនៅលេខ ៧ និង អឹមអូអាយ កំពង់ដេវ៉ា ស្ថិតនៅលេខ ៨។
ក្រុមឡាយហ្វ ខេត្តព្រះសីហនុ ស្ថិតនៅលេខ ១០ បន្ទាប់ពីទទួលបានជ័យជម្នះជាលើកដំបូង ក្រោយឈ្នះលើ អាយអេសអាយ ដង្កោសែនជ័យ ១-០ ក្នុងសប្តាហ៍ទី៧។ អាយអេសអាយ ដង្កោសែនជ័យ ជាក្រុមតែមួយគត់ដែលមិនទាន់មានពិន្ទុ ដោយបានចាញ់ ៦ ប្រកួតជាប់គ្នាស្ថិតនៅបាតតារាង។

តារាងពិន្ទុ
- ព្រះខ័នរាជស្វាយរៀង មាន ១៥ពិន្ទុ (ឈ្នះ ៥ ចាញ់ ១)
- ភ្នំពេញក្រោន មាន ១៤ ពិន្ទុ (ឈ្នះ ៤ ស្មើ ២)
- អង្គរថាយហ្គឺរ មាន ១២ ពិន្ទុ (ឈ្នះ ៤ ចាញ់ ២)
- ណាហ្គាវើលដ៍ មាន ១១ ពិន្ទុ (ឈ្នះ ៣ ស្មើ២ ចាញ់ ២)
- បឹងកេត មាន ១១ ពិន្ទុ (ឈ្នះ ២ ស្មើ ២ ចាញ់ ២)
- កងយោធពលខេមរភូមិន្ទ មាន ១០ ពិន្ទុ (ឈ្នះ ២ ស្មើ ៤)
- វិសាខា មាន ៩ ពិន្ទុ (ឈ្នះ២ ស្មើ ៣ ចាញ់ ២)
- អឹមអូអាយ កំពង់ដេវ៉ា មាន ៨ ពិន្ទុ (ឈ្នះ ២ ស្មើ ២ ចាញ់ ៣)
- គិរីវង់សុខសែនជ័យ មាន ៤ ពិន្ទុ (ឈ្នះ ១ ស្មើ ១ ចាញ់ ៤)
- ឡាយហ្វ ព្រះសីហនុ មាន ៣ពិន្ទុ (ឈ្នះ ១ ចាញ់ ៥)
- អាយអេសអាយ ដង្កោសែនជ័យ មាន ០ ពិន្ទុ (ចាញ់ ៦)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


