ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រាប់ថា លោកសម្រេចចិត្តរួចហើយ រឿងបញ្ជូនឬមិនបញ្ជូនមីស៊ីល Tomahawk ឲ្យអ៊ុយក្រែន
តើអាមេរិកពិតជាបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ឲ្យអ៊ុយក្រែនឬក៏អត់? នេះគឺជាសំណួរដែលកំពុងមានការទន្ទឹងរង់ចាំចម្លើយព្រោះវានឹងក្លាយជាភ្លើងដែលដុតបញ្ឆេះសង្គ្រាមរុស្ស៊ីឲ្យកាន់តែខ្លាំង។ យ៉ាងណា ប្រមុខសេតវិមាន ដូណាល់ ត្រាំ បញ្ជាក់ថា លោកបានសម្រេចចិត្តរួចហើយជុំវិញរឿងនេះ។

ដ្បិតតែមិនទាន់ទម្លាយថាការសម្រេចនោះគឺផ្តល់ឬមិនផ្តល់មីស៊ីលឲ្យទីក្រុងកៀវក៏ដោយ ប៉ុន្តែលោកប្រាប់ទៅអ្នកសារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃចន្ទទី៦ខែតុលាឆ្នាំ២០២៥ថា «ខ្ញុំសម្រេចចិត្តលើរឿងហ្នឹងរួចហើយ។ ខ្ញុំត្រូវតែសួរថាតើពួកគេនឹងបញ្ជូនមីស៊ីលទៅណា។ ខ្ញុំអត់ចង់ឃើញមានជម្លោះទេ»។
កន្លងមក មានការតាមដានខ្លាំងណាស់ជុំវិញរឿងដែលអាមេរិកយល់ព្រមបញ្ជូនមីស៊ីលរយៈចម្ងាយ ២ ៥០០គីឡូម៉ែត្រតម្លៃមួយគ្រាប់១.៣លានដុល្លារប្រភេទនេះឲ្យអ៊ុយក្រែន ក្នុងការទប់ទល់ជាមួយរុស្ស៊ី។ បើទីក្រុងវ៉ាស៊ីនតោន ធ្វើបែបនេះមែន វាច្បាស់ជាធ្វើឲ្យទីក្រុងមូស្គូ ក្តៅស្លឹកត្រចៀក ហើយសង្គ្រាមនៅអ៊ុយក្រែន រីកកាន់តែធំនិងធ្ងន់ធ្ងរថែមមួយកម្រិតទៀតជាក់ជាមិន។

មុននេះ មេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ក៏ព្រមានដែរថា ការបញ្ជូនមីស៊ីល Tomahawk ទៅកាន់ប្រទេសអ៊ុយក្រែន អាចបំផ្លាញទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកឲ្យរលាយខ្សុល។
ថ្លែងទៅកាន់អ្នកឆ្លើយឆ្លងព័ត៌មានរដ្ឋកាលពីថ្ងៃទី៥ខែតុលាឆ្នាំ២០២៥ លោក ពូទីន និយាយថា ការសម្រេចចិត្តណាមួយរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់ឲ្យទីក្រុងកៀវ នូវអាវុធរយៈចម្ងាយឆ្ងាយ នឹងធ្វើឲ្យប៉ះពាល់ដល់ការកែលម្អទំនាក់ទំនងទ្វេភាគីដ៏ផុយស្រួយរវាងមហាអំណាចទាំងពីរ។
មេដឹកនាំវ័យ៧២ឆ្នាំរបស់រុស្ស៊ី បានលើកឡើងថា «នេះនឹងនាំឲ្យមានការបំផ្លាញទំនាក់ទំនងរបស់យើង ទោះយ៉ាងហោចណាស់ និន្នាការវិជ្ជមានដែលទើបបានចាប់ផ្តើមលេចឡើងនៅក្នុងទំនាក់ទំនងទាំងនោះក៏ដោយ»។ លោកបន្ថែមថា ស្ថានការណ៍អាក្រក់ល្អ «មិនអាស្រ័យលើយើងតែម្នាក់នោះទេ ហើយមិនមែនមកពីខ្ញុំតែឯងនោះដែរ»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន៖ ទំនាក់ទំនងអាមេរិក-រុស្ស៊ី អាចរលាយ បើ Tomahawk ត្រូវបានបញ្ជូនទៅអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


