Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន៖ ទំនាក់ទំនងអាមេរិក-រុស្ស៊ី អាចរលាយ បើ Tomahawk ត្រូវបានបញ្ជូនទៅអ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានព្រមាន​ថា ការបញ្ជូនមីស៊ីល Tomahawk ផលិតដោយសហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន អាចបំផ្លាញទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន។

លោក ពូទីន និង​លោក ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់អ្នកឆ្លើយឆ្លងព័ត៌មានរដ្ឋ​កាល​ពី​ថ្ងៃ​ទី​៥​ខែ​តុលា​ឆ្នាំ​២០២៥ លោក ពូទីន បាននិយាយថា ការសម្រេចចិត្តណាមួយរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់​ឲ្យ​ទីក្រុង​កៀវ​ នូវអាវុធ​រយៈចម្ងាយឆ្ងាយ នឹងធ្វើ​ឲ្យ​ប៉ះពាល់ដល់ការកែលម្អទំនាក់ទំនងទ្វេភាគី​ដ៏ផុយស្រួយរវាង​មហា​អំណាច​ទាំង​ពីរ។

មេ​ដឹកនាំ​វ័យ​៧២​ឆ្នាំ​របស់​រុស្ស៊ី បាន​លើក​ឡើង​ថា «នេះនឹងនាំ​ឲ្យ​មានការបំផ្លាញទំនាក់ទំនងរបស់យើង ទោះ​​យ៉ាងហោចណាស់ និន្នាការវិជ្ជមានដែលទើប​បា​ន​ចាប់ផ្តើមលេចឡើងនៅក្នុងទំនាក់ទំនងទាំងនោះក៏ដោយ»។ លោក​បាន​បន្ថែម​ថា ស្ថានការណ៍​អាក្រក់​ល្អ «​មិន​អាស្រ័យ​លើ​យើង​តែ​ម្នាក់​នោះ​ទេ ហើយ​មិន​មែន​មក​ពី​​ខ្ញុំ​តែ​ឯង​​នោះ​ដែរ»។

របាយការណ៍​បញ្ជូនមីស៊ីលក្នុង​រយៈពេល​ប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានបង្ហាញថា រដ្ឋបាល​លោក ត្រាំ កំពុងថ្លឹងថ្លែងថាតើត្រូវផ្គត់ផ្គង់​មីស៊ីល Tomahawk ដល់អ៊ុយក្រែនដែរឬក៏​យ៉ាង​ណា។ ប្រភព​ពី​មន្ត្រីជាន់ខ្ពស់អាមេរិក បានបញ្ជាក់ថា សេតវិមានកំពុងពិចារណាជម្រើសនេះ រួមជាមួយនឹងផែនការផ្តល់ព័ត៌មានសម្ងាត់ដល់អ៊ុយក្រែន សម្រាប់ការវាយប្រហារដែលអាចកើតមានលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី។

ការជជែកដេញដោល​ពី​ Tomahawk នេះ កើតឡើងនៅពេលដែលអ៊ុយក្រែន​បន្ត​ទាមទារ​​អាវុធរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារគោលដៅជ្រៅនៅក្នុងទឹកដីរុស្ស៊ី ខណៈដែលទីក្រុងមូស្គូបានព្រមានម្តងហើយម្តងទៀតថា សកម្មភាពបែបនេះនឹងបង្ហាញពីការកើនឡើងជម្លោះ​ដ៏ធំមួយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម