Connect with us

ព័ត៌មានជាតិ

លោកឃួង ស្រេង ណែនាំ​ឱ្យ​មន្ត្រី​គណបក្សប្រជាជន​កម្ពុជា មើល​ថែ​ជីវភាព​ពលរដ្ឋទាំងការ​ហូបចុកនិង ការសិក្សារៀនសូត្រ

បានផុស

នៅ

លោកឃួង ស្រេង សមាជិក​គណៈកម្មាធិការកណ្តាលគណបក្សប្រជាជន​កម្ពុជា និង​ជា​ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានណែនាំឱ្យមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា មើល​ថែជីវភាព​ប្រជាពលរដ្ឋដែលរស់ក្នុងមូលដ្ឋានរបស់ខ្លួន ដោយមើលទាំងលើការហូបចុកនិង ការសិក្សារៀនសូត្រ សំរាប់កូនចៅរបស់ពួកគាត់ ពោលគឺ បើពួកគាត់ខ្វះខាតពិតមែន ត្រូវតែជួយសម្រួលជួយពួកគាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ណែនាំ​បែប​នេះ របស់លោកឃួង ស្រេង បែបនេះបានធ្វើឡើង ក្នុង​ពិធី​សំណេះសំណាល​ជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់អូរឬស្សីទី និងអូរឬស្សីទី ខណ្ឌ៧មករា ក្រោយបញ្ចប់ម៉ោងរដ្ឋបាល នាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៧ តុលាឆ្នាំ២០២៥នេះ នៅសាលាប៊ែលធីគ្រុប។

លោកឃួង ស្រេង បានលើកឡើងទៀតថា ក្នុងនាមជាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ការងារចំពោះមុខ គឺការមើលថែជីវភាព របស់ប្រជាពលរដ្ឋ ដោយមើលទាំងការហូបចុកនិង ការសិក្សារៀនសូត្រ សម្រាប់កូនចៅពួកគាត់ ពោលគឺ បើខ្វះការហូបចុកត្រូវផ្តល់ជូនពួកគាត់ ហើយបើកូនចៅគាត់ មិនមានប្រាក់គ្រប់គ្រាន់ ក្នុងការសិក្សារៀនសូត្រ នៅមហាវិទ្យាល័យ គួរត្រូវបានផ្តល់អាហាររូបករណ៍ជូនពួកគាត់។ ចង់អភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើន គឺ​ត្រូវ​ការ​ធនធានមនុស្ស​ជា​ដាច់ខាត់ ដូច្នេះហើយ ទើប​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការបណ្តុះបណ្តាធនធាន​មនុស្សនេះ។


លោកឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះ​សមាជិក សមាជិកា​បក្សនិងប្រជាពលរដ្ឋ បើទោះបី​បាន​ចាក​ចេញ​ពី​មូលដ្ឋាន​របស់​ខ្លួន​រស់​នៅ​ក្តី ប៉ុន្តែនៅពេលបោះឆ្នោត ពួក​គាត់​តែង​បាន​វិល​ត្រឡប់​មក​វិញ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ធ្វើ​ឱ្យ​គណបក្សប្រជាជនកម្ពុជា ទទួលបាន​ជ័យជំនះ​រហូត​មក។

មាន​តែ​គណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលថ្នាក់ដឹកនាំបក្ស នោះគឺ​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង​បន្ត​មក​សម្ដេចបវរអធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី មានសុខ រួមសុខ មានទុក្ខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដោយមិនរត់ចោលប្រជាពលរដ្ឋឡើយ។

ជាក់ស្តែង​នៅ​ពេល​ជួប​បញ្ហា​មួយ​ថៃ ថ្នាក់​ដឹក​នាំ​របស់យើង​ប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងកិច្ចការពារ​បូរណភាព​ទឹកដី មិនឱ្យបាត់បង់មួយ​មីលីម៉ែត្រ​ឡើយ។

លោក ឃួង ស្រេង បានបន្តថា យើងត្រូវដឹងថា អ្នកជិតខាងរបស់យើងគេមិនចង់ឱ្យប្រទេសយើងរីកចំរើន និងសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅឆ្នាំ ២០៥០ឡើយ។ ដូច្នេះយើងត្រូវរួមសាមគ្គីគ្នាជាធ្នុងមួយ ជាមួយ​និង​មិន​ប្រើ​ប្រាស់​របស់​គេ ដើម្បី​ឱ្យ​កម្ពុជា​សម្រេច​បាន​ជោគជ័យ ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ឱ្យបាន។

លោក​ឃួង ស្រេង បានបន្តថា ការជួបជុំគ្នាថ្ងៃនេះ គឺដើម្បីពិភាក្សា ពិគ្រោះយោបល់ រកចំណុចខ្លាំង ចំណុចខ្សោយ ធ្វើយ៉ាងណា ឱ្យ​គណបក្សប្រជាជន​កម្ពុជា សម្រេចបាន​មហិច្ឆតា​របស់​គណបក្ស គឺ​ដឹក​នាំ​ប្រទេស​ជារៀង​រហូត៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម