សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះលើហ្វេសផុកផ្ទាល់ខ្លួនដោយបានរម្លឹកទៅពេលផ្ទុះជំងឺកូវីដ-១៩ នៅកម្ពុជាជាមួយពាក្យថា «មួយភ្លែតសោះ ៤ឆ្នាំកន្លងផុតហើយ» និងបានលើកពេលនោះ អនាគតរបស់កម្ពុជាកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ តែសម្រាប់សម្ដេចអ្វីដែលច្បាស់នោះគឺថា បើនៅស្ងៀមមិនធ្វើអ្វីសោះ បញ្ហានឹងមិនរលាយនោះទេ។
សមាជរដ្ឋសភា ព្រឹទ្ធសភា ជាលើដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រកម្ពុជានឹងរៀបចំក្នុងខែឧសភា ខាងមុខ ៤ខែបន្ទាប់ពីប្រធានព្រឹទ្ធសភាសម្ដេចតេជោ ហ៊ុន សែន បានបង្ហើបពីការរៀបចំនេះកាលពីថ្ងៃទី១៤ ខែមករា។
ប្រធានរដ្ឋសភាកម្ពុជាបានយល់ស្របជាមួយប្រធានសភាម៉ាឡេស៊ី អំពីតួនាទីរបស់រដ្ឋសភាក្នុងការជួយដល់ដំណើរការរបស់សង្គមជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាពីវិធីដែលសម្ដេចយកមតិរិះគន់ធ្វើជាការលើកទឹកចិត្តជម្នះនូវការរិះគន់ទាំងនោះ។ សម្ដេចថាបើយើងផ្ដេកផ្ដួលតាមការរិះគន់ទាំងនោះនាំតែបាក់ទឹកចិត្ត បោះបង់ចោល ដែលនេះហើយជាអ្វីដែលអ្នករិះគន់ទាំងនោះចង់បាន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីគោលការណ៍ទទួលខុសត្រូវធំ៣របស់រដ្ឋាភិបាលចំពោះប្រជាពលរដ្ឋគឺ ធានាពីសុខភាពរបស់ពលរដ្ឋ ធានាពីចំណេះដឹង និងខិតខំស្វែងរកការងារជូនពលរដ្ឋដើម្បីចិញ្ចឹមនូវជីវិតបាន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីសារសំខាន់នៃធនធានមនុស្សក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាសម្រាប់ជាតិ ដោយឱ្យគិតគូរពីការតម្រង់ទិសសិស្សតាំងពីថ្នាក់វិទ្យាល័យឱ្យចាប់អារម្មណ៍លើការងារក្នុងវិស័យឧស្សាហកម្មទាំងនេះ។
សម្ដេចសភាធិការធិបតី ឃួន សុដារី បានសង្កត់ធ្ងន់ថា សង្គមជាតិមួយ មានវិបុលភាព សន្ដិភាព និងសុខដុមទៅបានលុះត្រាតែចេះទទួលស្គាល់នូវភាពខុសគ្នា និងការផ្ដល់តម្លៃឱ្យភាពចម្រុះ។