ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់គណបក្សកម្លាំងជាតិដែលបានផ្ញើរសាររម្លែកទុក្ខដល់ក្រុមគ្រួសារអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលត្រូវជាអ៊ុំប្រុសរបស់លោក។ ឯកឧត្តម ហ៊ុន ម៉ានី បានឆ្លើយតបថា «ក្នុងនាមក្រុមគ្រួសារ ខ្ញុំសូមអរគុណសម្រាប់សាររំលែកទុក្ខ»។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចថាក្រសួងស្ថាប័នណាដែលមិនបានកំណត់តំណែងជាក់លាក់ ឆ្លើយតបនឹងតម្រូវការនៃមុខងារនិងក្របខណ្ឌការងារនោះនឹងមិនត្រូវបានអនុញ្ញាតឱ្យជ្រើសរើសមន្ត្រីថ្មីបន្ថែមទៀតឡើយ។
សម្ដេចធិបតីបញ្ជាក់ថា ការធ្វើបែបនេះក៏ដើម្បីជួយដល់ក្រសួង ស្ថាប័ន និងរាជរដ្ឋាភិបាល ក្នុងការពិនិត្យនិងកំណត់ការបែងចែកនិងការប្រើប្រាស់ធនធានមនុស្ស និងថវិកា ព្រមទាំងការរៀបចំយន្តការការងារឱ្យបានសមស្របដើម្បីលើកកម្ពស់លទ្ធផលការងារកាន់តែប្រសើរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅក្រសួងមុខងារសាធារណៈធ្វើការសម្របសម្រួលរវាងក្រសួង ស្ថាប័ន ចំណុះអង្គនីតិប្រតិបត្តិដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយរួមគ្នាពីបញ្ហាត្រួតគ្នានៃមុខងារ ហើយបើដោះស្រាយមិនបានត្រូវលើកសំណើរទុកឱ្យរដ្ឋាភិបាលអាកាត់។
សម្ដេចធិបតីបញ្ជាឱ្យក្រសួងស្ថាប័នទាំងអស់ លើកលែងតែក្រសួងការពារជាតិ និងអង្គភាពទទួលបន្ទុកសន្ដិសុខសណ្ឋាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃចេញ ត្រូវពិនិត្យឡើងវិញក្នុងការកំណត់ និងអនុវត្តន៍មុខងារឡើងវិញ
រដ្ឋលេខាធិការក្រសួងការបរទេសលោក អ៊ុន ឃាង ថាកម្ពុជាកំពុងតាមដានពីការវិវត្តន៍របស់ និងកំណត់ពីទំហំនៃភាពខ្លាំង និងខ្សោយរបស់BRICS ខណៈមិនទាន់អាចឆ្លើយបាននោះទេពីលទ្ធភាពដែលកម្ពុជាចូលរួមក្នុង BRICS ឬក៏អត់។
សពអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នឹងរៀបចំដង្ហែចេញពីគេហដ្ឋាននៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៧:១១នាទី ខាងមុខនេះ ឆ្ពោះទៅកាន់វត្តច័ន្ទបុរីវង្សស្ថិតនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។