លោកស្រី ជា សិរី បានលើកឡើងពីក្ដីបារម្ភចំពោះការប្រើអំណាចទណ្ឌកម្មបង្កកទ្រព្យសម្បត្តិរបស់ប្រទេសមួយដោយអាជ្ញាធរអាមេរិកបន្ទាប់ពីឃើញឧទាហរណ៍នៃការបង្កកលុយរបស់រុស្ស៊ីដោយធនាគារកណ្ដាលអាមេរិកក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកន្លងទៅ
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកពីរឿងមួយដែលកើតឡើងចំពោះសម្ដេចជារឿងដ៏រំភើបមួយក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៣ ដែលបានបង្ហាញនូវពាក្យថាអំពើល្អតែងតែទទួលបានក្ដីស្រលាញ់ពីពលរដ្ឋ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថារដ្ឋាភិបាលមានការគ្រប់គ្រងលើថវិកាជាតិបានត្រឹមត្រូវ និងរឹងមាំល្អ ហើយក៏មិនកញ្ជើធ្លុះដូចអ្នករិះគន់មួយចំនួនដែលបានវាយប្រហារមកលើរដ្ឋាភិបាលកន្លងទៅផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថារដ្ឋាភិបាលព្យាយាមក្នុងការពង្រឹងលើវិស័យអប់រំដែលចាប់ផ្ដើមពីថ្នាក់កុមារដ្ឋានដើម្បីឱ្យស្របតាមការវិវត្តន៍នៃពិភពលោកលើបច្ចេកវិទ្យាឌីជីថល ដោយនឹងខិតខំរកវិធីសាស្ត្រ និងកិច្ចសហការថ្មីបន្ថែមទៀតដើម្បីជំរុញលើការអប់រំតាមសាលារៀនរដ្ឋនានា ខណៈដែលការពង្រីកសាលាជំនាន់ថ្មីនៅមានកម្រិត និងចំណាយច្រើន។
កម្ពុជាមានមាសបម្រុងទុកជាង៥០តោន ដើម្បីធានាតម្លៃលុយរៀលខ្មែរ និងរក្សានូវការទុកចិត្តពីអ្នកវិនិយោគមកប្រទេសកម្ពុជា។
អគ្គទេសាភិបាលធនាគារជាតិកម្ពុជាលោកស្រី ជា សិរី ថាធនាគារកណ្ដាលកម្ពុជាមិនអាចអន្តរាគមន៍លើអត្រាការប្រាក់លើកម្ចីជាដុល្លារនោះទេ ដោយសារផលប៉ះពាល់នៃអត្រាការប្រាក់នេះកើតពីគោលនយោបាយអាមេរិកដែលបានតម្លើងដោយធនាគារកណ្ដាលប្រទេសនោះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាទៅទីស្ដីការគណៈរដ្ឋមន្ត្រីធ្វើការសហការជាមួយថ្នាក់ក្រោមជាតិដើម្បីស្រង់ឈ្មោះមន្ត្រីដែលធ្វើការយ៉ាងតិច១០ឆ្នាំឡើងហើយមិនដែលបានមេដាយសោះ ដើម្បីឱ្យរដ្ឋមានគោលការណ៍ផ្ដល់មេដាយជូន។