ព័ត៌មានក្លែងក្លាយ សុទ្ធតែមានឥទ្ធិពលអវិជ្ជមានមកលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងនយោបាយ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតអំពើហិង្សា ដែលបណ្តាលឱ្យកើតមានអរិភាពសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តលើការដឹកនាំ និងនាំឱ្យមានការបែកបាក់សាមគ្គីភាពក្នុងសង្គម។
កម្មវិធី “សួនសៀវភៅ” នេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងផ្ដើមចេញពីការអានសៀវភៅ និងជួយផ្សព្វផ្សាយលើកកម្ពស់វប្បធម៌នៃការអានឱ្យបានទូលំទូលាយជាសាធារណៈ។ កម្មវិធីនេះដំណើរការនៅរៀងរាល់ចុងសប្ដាហ៍នាថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ចាប់ផ្ដើមម៉ោង៦ល្ងាចដល់ម៉ោង៨កន្លះយប់។
បន្ទាយមានជ័យបានចូលរួមជាផ្លូវការក្នុងបញ្ជីខេត្តដែលបានសម្រេចគោលដៅបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) របស់កម្ពុជា ដែលជាការផ្លាស់ប្តូរដ៏សំខាន់សម្រាប់សុខភាពសាធារណៈ អនាម័យ និងសុខុមាលភាពសហគមន៍។
សម្ដេចសភាធិការធិបតី ឃួន សុដារី មានមហិច្ចតាក្នុងការធ្វើឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលផ្សព្វផ្សាយ ស្រាវជ្រាវ ផ្លាស់ប្ដូរយោបល់មួយក្នុងតំបន់ និងសកលលោក។ សម្ដេចក៏ផ្ដល់ការិយាល័យដល់អង្គការតំបន់ចំនួន២ដែលជាជំហាននៃការចាប់ផ្ដើមនេះផងដែរ។
សម្ដេចសភាធិការធិបតី ឃួន សុដារី ប្រាប់ទៅក្រសួងសុខាភិបាលឱ្យគិតគូរពិចារណាស្វែងរក និងលៃលកថវិកាសម្រាប់គ្រប់គ្រង និងដោះស្រាយបញ្ហាប្រឈមនៃជំងឺមិនឆ្លង។
សម្ដេចសភាធិការធិបតីអំពាវនាវដល់រដ្ឋាភិបាលឱ្យពង្រឹងការត្រួតពិនិត្យបញ្ហាសុវត្ថិភាពចំណីអាហារនាំចូល និងផលិតក្នុងស្រុក ដែលដាក់លក់នៅក្នុងទីផ្សារកម្ពុជា សំដៅកាត់បន្ថយផលប៉ះពាល់នៃចំណីអាហារចំពោះសុខភាពប្រជាជន។
លោក ឈាង រ៉ា បានលើកឡើងពីការបារម្ភចំពោះការចំណាយលើការព្យាបាលសុខភាពរបស់ប្រជាពលរដ្ឋជាពិសេសមនុស្សចាស់នៅប៉ុន្មានឆ្នាំខាងមុខកាន់តែច្រើន ស្របពេលដែលអត្រាកំណើនប្រជាជនកម្ពុជាដែលជាធនធានសម្រាប់ផ្ដល់ហិរញ្ញប្បទានដូចជាការបង់ពន្ធ វិភាគទានសង្គមកាន់តែតិច។