ក្រសួងការពារជាតិគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់មូលដ្ឋានសមុទ្ររាមនៅដើមខែមេសាខាងមុខ ៣ឆ្នាំបន្ទាប់ពីបានបើកការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ២០២២។
ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងជួបពិសាអាហារសាមគ្គីថ្ងៃត្រង់ជាមួយសម្ព័ន្ធគណបក្សនយោបាយទាំង២៧ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ។
សម្ដេចតេជោ ហ៊ុន សែន បានប្រាប់កុងស៊ុលកិត្តិយសអឺរ៉ុបប្រចាំនៅកម្ពុជាពីបំណងរបស់កម្ពុជាក្នុងការពង្រឹងគុណភាពធនធានមនុស្សឱ្យកាន់តែច្រើន។ សម្ដេចថ្លែងបែបនេះក្នុងជំនួបជាមួយប្រតិភូបណ្ដាកុងស៊ុលកិត្តយសអឺរ៉ុបចំនួន១១ប្រទេសនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ។
អ្នកនាំពាក្យរដ្ឋមន្ត្រីមហាផ្ទៃលោក រ៉េន រតនៈ បានឱ្យដឹងថាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃលោក ស សុខា បានផ្ដល់ការណែនាំឱ្យបញ្ជូនមន្ត្រីនគរបាលរូបណាដែលប្រព្រឹត្តិល្មើសវិន័យទៅធ្វើការនៅព្រំដែន ចាប់ពី៣ទៅ៦ខែ ដើម្បីកែខ្លួន។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានច្រានចោលព័ត៌មានដែលថាមានយន្តហោះចម្បាំងរបស់កងទ័ពថៃហោះចូលដែនអាកាសកម្ពុជាកាលពីចុងសប្ដាហ៍មុន។ លោកថាការព្យាយាមបង្កើតព័ត៌មានមិនពិតដើម្បីវាយប្រហាររដ្ឋាភិបាលគឺជាការញុះញង់ និងមិនបានផ្ដល់ផលជូនជាតិ និងប្រជាជននោះទេ។
សហភាពអឺរ៉ុបនឹងផ្ដល់ជំនួយសាងសង់ស្ពានភ្ជាប់ទៅកោះខ្សាច់ទន្លេ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្ដាល ក្នុងគម្រោងគាំទ្រដល់ការអភិវឌ្ឍសេដ្ចកិច្ចជនបទ និងពាណិជកម្មផលិតផលកសិកម្ម។
នាយករដ្ឋមន្ត្រីបានបង្ហោះរូបភាពមួយសន្លឹកមួយសន្លឹក ដែលធ្វើឱ្យមនុស្សស្ទើគ្រប់គ្នាមានអារម្មណ៍កក់ក្ដៅ និងរីករាយនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ អមជាមួយនឹងសំណេរថា «សេចក្តីស្រឡាញ់និងការគោរពគ្នាទៅវិញទៅមក គឺគ្មានឋានៈឬតួនាទីទេ»។ រូបភាពដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហោះនៅព្រឹកថ្ងៃទី១៥ ខែមីនានេះ គឺរូបសម្ដេចអោបជាមួយស្ដ្រីម្នាក់ដែលទឹកមុខអ្នកទាំងពីរពោពេញដោយភាពរីករាយ។ ហើយអ្វីដែលនៅពីក្រោយរូបភាពមួយសន្លឹកនេះសម្ដេចបានសរសេរថា៖ «អ៊ំស្រីគាត់សួរថា ខ្ញុំអនាម័យអាចអោបបានអត់? ខ្លាចមានក្លិនមិនល្អលើក្មួយ។ ចម្លើយរបស់ខ្ញុំគឺដូចក្នុងរូបមួយសន្លឹកនេះ»។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានក្លាយជានាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ ភាពជោគជ័យរបស់សម្ដេចធិបតីគឺជាកិច្ចខិតខំប្រឹងប្រែងនៃការបង្ហាត់បង្រៀនរបស់សម្ដេចតេជោធ្វើឱ្យកូនមានទាំងចំណេះដឹង និងសីលធម៌ក្នុងសង្គម។ សម្ដេចតេជោ...