នយោបាយ
ប្រធានសភាថា ការទទួលស្គាល់«ភាពខុសគ្នា»ជាអ្វីដែលធ្វើឱ្យសង្គមជាតិមានភាពសុខសាន្ត
ប្រធានរដ្ឋសភា សម្ដេចសភាធិការធិបតី ឃួន សុដារី បានសង្កត់ធ្ងន់ថា សង្គមជាតិមួយ មានវិបុលភាព សន្ដិភាព និងសុខដុមទៅបានលុះត្រាតែចេះទទួលស្គាល់នូវភាពខុសគ្នា និងការផ្ដល់តម្លៃឱ្យភាពចម្រុះ។ សម្ដេចលើកឡើងដូច្នេះក្នុងជំនួបជាមួយប្រធានសភាម៉ាឡេស៊ីលោក តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul) នៅវិមានសភាកម្ពុជា ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ។

ក្នុងជំនួបនោះសម្ដេចសភាធិការធិបតី ឃួន សុដារី បានបញ្ជាក់ថា ទទួលស្គាល់នូវភាពខុសគ្នា និងចម្រុះក្នុងសង្គមជាតិខ្មែរនេះហើយ ទើបធ្វើឱ្យកម្ពុជាមានសុខដុមនីយកម្មសាសនា នាំឱ្យមានវិបុលភាព សន្តិភាព និងសុខដុមរមនាដូចសព្វថ្ងៃ។
សម្ដេចថា៖ «ខ្ញុំជឿជាក់ថា មានតែការទទួលយកនូវភាពខុសគ្នា និងការផ្តល់តម្លៃនូវភាពចម្រុះទេ ទើបយើងអាចធ្វើឱ្យសង្គមជាតិមួយ មានវិបុលភាព សន្តិភាព និងសុខដុមរមនា»។
ប្រធានរដ្ឋសភាម៉ាឡេស៊ីលោក តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul) បានលើកឡើងដោយទទួលស្គាល់នូវភាពចម្រុះនៅកម្ពុជាដែរថា សុខដុមរមនានៃសាសនានៅកម្ពុជាបានធ្វើឱ្យពលរដ្ឋរស់នៅជាមួយគ្នាដោយគ្មានការរើសអើង និងមានការរីកចម្រើនទាំងអស់គ្នា។ លោកបន្ថែមថាដោយបានថ្លែងការកោតសរសើរវាយតម្លៃខ្ពស់ ពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាផងដែរ។

គួរឱ្យដឹងដែរថានេះជាដំណើរទស្សនកិច្ចមកកម្ពុជាជាលើកទី២របស់ប្រធានសភាម៉ាឡេស៊ីហើយក្នុងអំឡុងពេល៣ខែចុងក្រោយនេះ ខណៈលើទី១នៅខែមករា ជាទស្សនៈផ្លូវការ និងលើកទី២ជាទស្សនកិច្ចផ្ទាល់ខ្លួនមកចូលរួមពិធីស្រាយបួសខែរ៉ាម៉ាឌនដែលធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា កន្លងទៅ។
អ្នកនាំពាក្យរដ្ឋសភាលោក កែវ ពិសិដ្ឋ ថ្លែងថាទំនាក់ទំនងដ៏ជិតស្និតរវាងថ្នាក់ដឹកនាំកម្ពុជា និងម៉ាឡេស៊ីនេះជារឿងសំខាន់ និងចាប់អារម្មណ៍មួយដែលអាចជំរុញដល់ទំនាក់ទំនងរវាងស្ថាប័ន និងទ្វេភាគីរវាងប្រទេសកម្ពុជា-ម៉ាឡេស៊ី ដែលជាប្រយោជន៍ដល់ប្រជាជន។
លោកបន្ថែមថា៖ «នេះជាទំនាក់ទំនងពិសេសរវាងរដ្ឋសភាម៉ាឡេស៊ី និងរដ្ឋសភាកម្ពុជាយើង»។

ការរៀបចំពិធីអាហារស្រាយបួសរ៉ាម៉ាដន គឺជាគំនិតផ្តួចផ្តើមផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តាំងពីពេលដែលសម្តេចនៅជានាយករដ្ឋមន្រ្តី ក្នុងគោលបំណងលើកកម្ពស់ សាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយគ្នាប្រកបដោយក្តីមេត្តា ករុណា រវាងសហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សន្តិភាព ហើយក៏ជាការផ្តល់ឱកាសសម្រាប់សាសនិកឥស្លាមទាំងអស់ បានជួបប្រាស្រ័យទាក់ទងគ្នា កាន់តែជិតស្និទ្ធ ផ្លាស់ប្តូរគំនិតយោបល់ ចែករំលែកបទពិសោធន៍ល្អៗ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកដល់ការលើកស្ទួយសុខដុមនីយកម្ម វិស័យឥស្លាមសាសនានៅកម្ពុជា សំដៅរក្សានូវសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតី ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

ការរៀបចំពិធីអាហារស្រាយបួសរបស់កម្ពុជាកន្លងមក មានការអញ្ជើញចូលរួមពីប្រធានរដ្ឋសភាថៃ លោក Wan Muhamadnoor Matha តំណាងអគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម (OIC) និង អតីតថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្ដាប្រទេសជិតខាងជាច្រើនក៏បានមកចូលរួមផងដែរ។ វត្តមានឥស្សរជននយោបាយនិងថ្នាក់ដឹកនាំបរទេស ក្នុងពិធីអាហារស្រាយបួសនៅកម្ពុជាមិនត្រឹមជាការបង្ហាញពីសាមគ្គីភាពសាសនានៅកម្ពុជាប៉ុណ្ណោះទេ តែជាសាមគ្គីភាពសាសនាក្នុងតំបន់និងអន្តរជាតិ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


