នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបើកទ្វារស្វាគមន៍រាល់នាវាមិត្តទាំងអស់ដែលមកហ្វឹកហ្វឺននៅមូលដ្ឋានសមុទ្ររាម ចាប់ពីថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ។
ការឯកភាពលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល ប្រទេសថៃ (Re-Entry Permit) ដល់បងប្អូនពលករខ្មែរអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ គឺយោងតាមស្មារតីព្រមព្រៀងរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវត្រូវគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។
WHO នឹងសហការជាមួយគណៈកម្មការទី៨នៃរដ្ឋសភា ដើម្បីរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦។
សម្ដេចសភាធិការធិបតី ឃួន សុដារី សំណូមពរឱ្យមានដំណោះស្រាយកែប្រែឥរិយាបថនៃការរស់នៅរបស់ពលរដ្ឋមកគិតគូរពីសុខភាពរបស់ខ្លួនឡើងវិញ បន្ទាប់សម្ដេចឃើញថាក្មេងៗអាយុទើបតែជាង១០ឆ្នាំនាំគ្នាផឹកស្រា ជក់បារី ធ្វើជាការកម្សាន្តសប្បាយ។
សភាជាតិបានជំរុញដល់តំណាងរាស្ត្រ សហជីពកម្មករ និងអ្នកពាក់ព័ន្ធដែលធ្វើការផ្ទាល់ជាមួយពលរដ្ឋធ្វើយ៉ាងណាបញ្ជ្រាបសារសុខភាពឱ្យបានច្រើនដល់ពលរដ្ឋ។