Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីណែនាំឱ្យតម្រង់ទិសដល់សិស្សវិទ្យាល័យលើការសិក្សាបច្ចេកទេសឧស្សាហកម្ម

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​លើកឡើងពីសារសំខាន់នៃធនធានមនុស្សក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាសម្រាប់ជាតិ ដោយឱ្យគិតគូរពីការតម្រង់ទិសសិស្សតាំងពីថ្នាក់វិទ្យាល័យឱ្យចាប់អារម្មណ៍លើការងារក្នុងវិស័យឧស្សាហកម្មទាំងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាគួរមានការគិតគូរឡើងវិញពីការតម្រង់ទិសដល់សិស្សវិទ្យាល័យចាប់ផ្ដើមពីថ្នាក់ទី៧ឡើង ពីគុណសម្បត្តិនៃជំនាញបច្ចេកទេសដល់ការងារ និងចំណូលរបស់ពលរដ្ឋ។

សម្ដេចថា៖ «ខ្ញុំឱ្យគិតគូរឡើងវិញថាគួរផ្ដល់ការណែនាំនេះពីដើមបន្ដិចទៅដើម្បីឱ្យគាត់សម្រេចចិត្ត។ ទៅថ្ងៃមុខគឺយើងចង់ឱ្យមានមានការសម្រេចចិត្តពីថ្នាក់ទី៩គាត់ទៅណា? ចឹងពីថ្នាក់ទី៧ ទី៨ យើងចាប់ផ្ដើមពន្យល់ឱ្យឪពុកម្ដាយគាត់យល់»។

ជាមួយគ្នានេះសម្ដេចក៏បញ្ជាឱ្យមានការគិតគូរបង្កើតនូវការទាក់ទាញដល់ការសិក្សាវិជ្ជាជីវៈប្រសិនជាសិស្សចូលរៀនថ្នាក់បច្ចេកទេសវិជ្ជាជីវៈពីថ្នាក់ទី៩ទៅត្រូវមានការបណ្ដុះបណ្ដាលចំណេះដឹងទូទៅផង ហើយពេលចប់ទី១២នៃថ្នាក់បច្ចេកទេសគឺសិស្សនឹងទទួលសញ្ញាបត្រដែលមានតម្លៃស្នើនឹងសញ្ញាបត្រមធ្យមសិក្សាទុតយភូមិ ដែលអាចឱ្យពួកគេចាប់យកជំនាញផ្សេងដែលសិស្សចាប់អារម្មណ៍សម្រាប់ការសិក្សាថ្នាក់ឧត្តមបាន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម