Connect with us

វប្បធម៌ ជំនឿ

ឆ្លូវកើត​ឆ្នាំ ១៩៧៣ ជនជាតិចិនហៅថា គោទឹក ឆ្នាំ២០២១មិនគួរវិនិយោគលុយទេ សំងំ​សិន

បានផុស

នៅ

ប្រតិទិនចិនរាប់អ្នកដែលកើតចាប់ពីរវាង​ថ្ងៃទី ៣ ខែកុម្ភះឆ្នាំ ១៩៧៣ ដល់ថ្ងៃទី ២២ ខែមករាឆ្នាំ ១៩៧៤ គឺជាគោទឹកមានលេខសំណាង: ១ឬ ៤ និងពណ៌សំណាង: ខៀវឬលឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជោគជតារាសីឆ្នាំ ២០២០ សំរាប់ទឹកគោកើតនៅឆ្នាំ ១៩៧៣
មនុស្ស​ឆ្នាំឆ្លូវ ដែលកើតក្នុងឆ្នាំ ១៩៧៣ ចូលដល់វ័យកណ្តាលដែល​មានការផ្លាស់ប្តូរសឹងគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់ពួកគេ។ ពួកគេបានប្រឈម​នឹង​ឆ្នាំ​ដ៏លំបាកៗ រួច​ដោះស្រាយអ្វីៗគ្រប់យ៉ាង យ៉ាងសកម្ម ជាពិសេសនៅក្នុងផ្នែកទ្រព្យសម្បត្តិនិងទំនាក់ទំនងតាំងតែពីឆ្នាំ២០១៧មក។

គ្រប់យ៉ាងហាក់រញ៉េរញ៉ៃតាំងពីឆ្នាំ២០១៥មកម៉្លេះ។

នៅក្នុងអាជីវកម្ម និងអាជីព ឆ្នាំ២០២០សម្រាប់​គោទឹក បានចូលក្នុងដំណាក់កាលផ្លាស់ប្តូរធំ ដែលតម្រូវឱ្យពួកគេវាងវៃកាត់ចិត្ត​កាត់ថ្លើម និងខិតខំបន្ថែមទៀត។ នៅឆមាសទី ២ នៃឆ្នាំនេះពួកគេ​នឹងជ្រះស្រលះបានដោយ​មានជំនួយពីអ្នកដទៃ(មនុស្សស្រី)។

ទោះយ៉ាងណាក៏ដោយសំណាងមិនល្អក្នុងការទទួលបានទ្រព្យសម្បត្តិបន្ថែមទេ គួរកុំប្រញាប់ធ្វើការវិនិយោគ។

ឆ្នាំ ២០២១ ជោគជតារាសីសម្រាប់គោទឹកកើតនៅឆ្នាំ ១៩៧៣


សម្រាប់ Water Ox កើតក្នុងឆ្នាំ ១៩៧៣ ការអភិវឌ្ឍអាជីពរបស់ពួកគេនឹងជួបប្រទះឧបសគ្គមួយចំនួននៅខែ មករានិងកុម្ភៈ នៃឆ្នាំ ២០២១។ ប្រសិនបើពួកគេមិនដោះស្រាយដាច់ណាត់ទេអាចប្រឈមមុខនឹងស្ថានភាពនៃការស្វែងរកការងារថ្មីឬបើជាអ្នកវិនិយោគ នឹងឈានដល់ក្ស័យធន។ មនុស្ស​ឆ្នាំឆ្លូវ​១៩៧៣ ភាគច្រើនសរឹងចចេសបន្តិចដោយសារ មានឆន្ទៈខ្ពស់នឹងមិនងាយព្រម​ធ្វើការផ្លាស់ប្តូរគំនិត​ខ្លួន​ដោយងាយទេ។ ក្រៅពីនេះពួកគេនិយាយត្រង់ ៗ ទុកឱកាស​ឱ្យអ្នកផងពេក ដូច្នេះឆ្នាំនេះពួកគេត្រូវរៀនពីរបៀបក្លាយជាសុភាពរាបសានិងចេះបត់បែនតែរឹងមាំ ចិត្តដាច់។ ក្នុងអំឡុងពេលនេះពួកគេត្រូវតែគ្រប់គ្រងកំហឹងរបស់ពួកគេនិងបង្កើតទំនាក់ទំនងល្អឡើងវិញពិសេស​ជាមួយមនុស្សជុំវិញខ្លួនណាដែលធ្លាប់ធ្វើឱ្យពួកគេរីកចម្រើន​។

តាមការទស្សន៍ទាយទ្រព្យសម្បត្តិគោទឹក​នៅឆ្នាំ ២០២១នឹងមានស្ថានភាពហិរញ្ញវត្ថុអាប់អួរនៅ៤ខែដំបូង។ ប្រាក់ចំណូលរបស់ពួកគេនឹងត្រូវបានកាត់បន្ថយ លុយមានតែចេញ​មិនងាយចូល ដោយសារតែធាតុមិនស្ថិតស្ថេរនៅក្នុងកន្លែង​ការងារដែលគេមិនហ៊ានវះកាត់។ ទោះជាសម្ពាធសេដ្ឋកិច្ចមានទំហំធំក៏ដោយ ក៏ពួកគេនៅតែត្រូវរក្សាបាន​អាកប្បកិរិយាវិជ្ជមានដោយ​ពឹងផ្អែកលើជំនួយពីមនុស្ស​ជាបរិវា ឬមិត្តភក្តិ វិញ ។

ត្បិតតែ​ពួកគេនឹងមានជម្លោះធំ ៗ មួយចំនួនជាមួយដៃគូដោយសារតែភាពគិតខុសគ្នាមួយចំនួនតែមនុស្ស គោតទឹកអុកនឹង​អាចទទួលបានភាពកក់ក្តៅពីគូស្នេហ៍ លែងធុញទ្រាន់នឹងជីវិតអាពាហ៍ពិពាហ៍ខ្លួន​នៅពាក់កណ្តាល​ឆ្នាំឡើង បើនៅលីវនឹង​ជួបគូជីវិត ការរៀបការខែ៨ជាខែល្អ ឯខែ១២អាចបង្កើតការវិនិយោគថ្មីបាន។

លក្ខណៈបុគ្គលិកពេញមួយជីវិតនៃគោទឹក​កើត​ចិនឆ្នាំ ១៩៧៣
អ្នកដែលមានវណ្ណយុត្តិឆ្លូវកើតនៅឆ្នាំ ១៩៧៣ តែងតែ ឱហាត ឧស្សាហ៍ព្យាយាមមានសមត្ថភាពអាចទុកចិត្តបាននិងមានចិត្តល្អ។ ពួកគេមានសមត្ថភាពគ្រប់គ្រងអារម្មណ៍បានត្រឹមត្រូវ​ គិតបាន​ត្រឹមត្រូវហើយចូលចិត្តជួយអ្នកដទៃដែលកំពុងមានបញ្ហា។ ពួកគេអត់ធ្មត់និងប្រុងប្រយ័ត្នក្នុងការធ្វើអ្វី និយាយអ្វីក្តី ហើយមិនងាយទទួលឥទ្ធិពលពីអ្នកដទៃឬបរិស្ថានអាក្រក់ឡើយ។

ទោះគោទឹកមាន​ឆន្ទះខ្ពស់ និង​មានភាពស្វិតស្វាញតែ​គេឆាប់ខឹងហើយច្រើនតែឆាប់បាត់វិញមិនបាច់​លួងលោម ។ គុណវិបត្តិគឺ ពួកគេជាមនុស្សរឹងចចេសហើយកម្រនឹងស្តាប់យោបល់របស់អ្នកដទៃណាស់។ ពួកគេខ្វះការលេងសើចហើយមិនពូកែខាងទំនាក់ទំនងក្តីតែងមានមនុស្ស​មកស្រលាញ់ទុកចិត្ត​។

អាជីព
ទ្រព្យសម្បត្តិពីអាជីពសម្រាប់គោទឹក ឡើងចុះឆ្នាំ ១៩៧៣ មិនមានស្ថេរភាពទេ។ ពួកគេមាន​លុយច្រើនឬមិនច្រើននៅតែមិនប៉ះពាល់អ្វីដល់ឆន្ទះគេដាច់ខាតព្រោះគេ​ទុកការងារធំជាង។ គេច្រើនល្អនឹងការរកស៊ីណាទាក់ទងជាមួយសិល្បៈ​ ជាជាសំណង់ ឬធាតុលោហៈ។ បើគេជាកួូនចៅក៏មិនបានយូរដែរព្រោះគេមាន​ភាពជា​អ្នកដឹកនាំ​ពីកំណើតកើតជាមក។

ស្នេហានិងទំនាក់ទំនង

គោទឹក មានទឹកមុខញឹមៗ​តែគិតច្រើនណាស់។ គេប្រចណ្ឌហួងហែង​តែមាន​ហេតុផល និងចេះលាក់ទុកក្នុងចិត្ត ទុកមុខមាត់ឱ្យគូស្នេហ៍ជានិច្ច។ គោទឹក​ច្រើនតែមាន​ស្នេហា​ច្រើនដងក្នុងឆាកជីវិត​ ហើយ​គេតែងតែមានការខកចិត្ត​ជាមួយ​មនុស្ស​ដែលគេទុកចិត្ត​ស្រលាញ់ការពារ។ បើរៀបការល្អជាមួយឆ្នាំរកានិងម្សាញ់ ធ្វើការវិនិយោគ​ល្អជាមួយមនុស្ស​ឆ្នាំមមែ និងវក ចំណែក​យកអ្នកបម្រើដើរតាម រកមនុស្ស​ឆ្នាំជូត និងវក។​

គ្រូឯម

ចុចអាន ៖ ឆ្លូវឆ្នាំ១៩៨៥ នឹងជោគជ័យផ្នែកអាជីពនៅឆ្នាំ ២០២១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

ព័ត៌មានជាតិ២ ម៉ោង មុន

ទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខា​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់​នៅក្នុងវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន៥

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ការបណ្តុះបណ្តាលអ្នកសារព័ត៌មានពីជំនាញផ្នែកសេដ្ឋកិច្ច គឺជាការផ្ដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ សាធារណជន

ព័ត៌មានជាតិ៥ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

កងការពារអាកាស
ព័ត៌មានជាតិ៩ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម១៤ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម