Connect with us

វប្បធម៌ ជំនឿ

ទិដ្ឋភាព ៧ យ៉ាង មនុស្សជិតស្លាប់ហើយរស់ឡើងវិញ តែងជួបប្រទះ

បានផុស

នៅ

មនុស្សកើត ចាស់ ឈឺ ស្លាប់ ជារឿងធម្មតា ប៉ុន្តែគ្មាននរណាដឹងច្បាស់ឡើយថា ស្លាប់ហើយទៅណាពិតប្រាកដ។ សេចក្ដីស្លាប់ ជារឿងមិនអាចគេចផុត ប៉ុន្តែជាក់ស្ដែង​មនុស្ស​មួយ​ចំនួន ​ពិត​ជា​ធ្លាប់​ស្លាប់​ហើយ​រស់​ឡើង​វិញ​មែន។

យ៉ាងណាក្ដី ក៏មិនទាន់មាន​អ្នក​វិទ្យាសាស្ត្រ​ណា ​ហ៊ាន​សន្និដ្ឋាន​យ៉ាង​ច្បាស់លាស់​នៅ​ឡើយ​ទេ ព្រោះ​រឿង​បែប​នេះ​គ្មាន​ភស្តុតាង ​គ្មាន​អ្វី​មក​ពិសោធន៍​ជាក់លាក់​សោះ។ ខាងក្រោម​នេះ​ ជា​ទិដ្ឋភាព ៧យ៉ាង​ ដែល​មនុស្ស​ស្លាប់​ហើយរស់ឡើយវិញ យកមកចែករំលែកឲ្យគ្រប់គ្នាមកពិចារណាតាមការគួរ៖

១. ឡើង​ជណ្ដើរ

មនុស្ស​ប៊ិះ​ស្លាប់​ភាគច្រើន​មាន​អារម្មណ៍​ថា​ខ្លួនកំពុងឡើងជណ្ដើរក្នុងទិដ្ឋភាពច្បាស់មួយ ឡើង​បណ្ដើរ​នឹក​ឃើញ​កាល​រស់​នៅ​បណ្ដើរ ហើយ​នៅ​ចុង​បំផុត​បិទ​បាំង​ដោយ​ពន្លឺ​ពណ៌​ស​ឆ្វាច​មិន​អាច​មើល​ធ្លុះ​ទេ។ Tony Cicoria ជា​គ្រូពេទ្យ​វះ​កាត់​ឆ្អឹង ធ្លាប់​មាន​បទពិសោធន៍​ដូចនេះ នៅ​ពេល​ដែល​គាត់​ត្រូវ​រន្ទះបាញ់​កាល​ពីឆ្នាំ ១៩៩០ គាត់​មាន​អារម្មណ៍​ដូចជា​គាត់​កំពុង​ឡើង​លើ​ជណ្ដើរ​មួយ ទាំង​មាន​អារម្មណ៍​ស្ងប់​សុខ​ណាស់។

២. សារ​ពី​មនុស្ស​ជាទី​ស្រឡាញ់​ដែល​បាន​ស្លាប់​ទៅ

ទិដ្ឋភាព​មួយ​ទៀតដែលអ្នកជិតស្លាប់ឃើញគឺពួកគេ​កំពុង​មាន​ទំនាក់ទំនង​ម្ដង​ទៀត ​ជាមួយ​មនុស្ស​ជា​ទី​ស្រលាញ់​ដែល​បាត់បង់​ជីវិត​ដូចគ្នា។ មនុស្សជាច្រើន​ប្រាប់​ថា​មាន​បន្ទប់​មួយ​ពោរពេញ​ដោយ​មនុស្ស​ជា​ទីស្រលាញ់របស់យើង ហើយពួកគេតែងតែមានសារសម្រាប់អ្នកជានិច្ច។ អ្នកនាង Anita Moorjani ជាអ្នកនិពន្ធសៀវភៅ “What If This Is Heaven?” ពណ៌នា​កាល​ពី​នាង​សន្លប់​មិន​ដឹង​ខ្លួន​ ហើយ​មាន​អារម្មណ៍​ថា​នៅក្បែរ​ឪពុក​ជា​ទីស្រលាញ់​របស់​នាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣. ឃើញ​ពន្លឺ​ពណ៌​ស

ពន្លឺ​ពណ៌សនោះមិនមែនជាអ្វីគួរឲ្យខ្លាចទេ ផ្ទុយ​ទៅ​វិញ​វា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្ងប់សុខ​ និង​មាន​ក្ដី​សុខ​ជាខ្លាំង។ គេជឿថា ពន្លឺសឆ្វាចនោះជាពន្លឺរបស់ព្រះ ឋានសួគ៌ ឬសុគិតិភព។

៤. ឃើញ​ទេព​អប្សរ

នារីម្នាក់ពន្យល់ពី​ពេលនាងទទួលការស្វាគមន៍ពីក្រុមទេពអប្សរ កាលខ្លួនជិតស្លាប់នៅអាយុ ១៩ឆ្នាំ ថាមានពន្លឺព្រះប៉ះស្បែករបស់នាង ចំណែកឯទេពអប្សរ កំពុងនាំនាងឡើងទៅលើរហូតគ្មានទីបញ្ចប់រហូតត្រលប់មកមានជីវិតវិញ។

៥. ភាព​ទទេ

នៅក្នុងសៀវភៅនិយាយអំពីការស្លាប់ជាច្រើនថា ពេលស្លាប់​ភ្លាម​យើង​កំពុង​ឈាន​ទៅ​រក​ពិភព​គ្មាន​អ្វីសោះ ដែល​ប្រជាជនខ្មែរ​ស្គាល់​ថា​សុគិតិភព​គ្មាន​កើត​ចាស់​ឈឺស្លាប់ គឺងងឹតសូន្យឈឹងមានតែ​ភាព​ស្ងប់សុខ។

៦. ព្រលឹង​ចេញ​ពីរាងកាយ

ធ្លាប់តែមើលក្នុងរឿងការពិតនៅក្នុងជីវិតពិតក៏កើតឡើងដែរ ស្ថានភាពមួយនេះនិយាយអំពីព្រលឹង​ចេញពីខ្លួនហើយមកឈរមើលរាងកាយខ្លួនឯងកំពុងដេកស្ដូករុំព័ទ្ធដោយសាច់ញាតិមិត្តភក្ដិកំពុងពិបាកចិត្ត ប៉ុន្តែមិនអាចធ្វើអ្វីឲ្យធូរចិត្តបាន។

៧. នឹកឃើញរឿងរ៉ាវកន្លងមក និងការចងចាំល្អៗ

ទីបំផុតពេលជិតស្លាប់ មនុស្សខ្លះអាចមើលអតីតកាលសារឡើងវិញ ក្រៅពីស្វែងរករឿងថ្មីពួកគេបែរជាងាកក្រោយមើលរឿងរ៉ាវជីវិតកន្លងមក ជាមួយនឹងអារម្មណ៍ធូរស្បើយ។

សូម​បញ្ជាក់ដែរ​ថា ករណី​ខាងលើ​មិន​ទាន់​អាច​សន្មត់ថា​ជា​រឿង​ពិត​ឬ​ការ​ស្រមើស្រមៃ​មែន ​ប៉ុន្តែរឿងទាំងនោះពិតជាបានកើតឡើងរួចមកហើយ ទៅលើមនុស្សមួយចំនួន មិនត្រឹម​តែ​ប៉ុណ្ណោះ​អព្ភូតហេតុ​ចម្លែកៗ​តែងតែ​កើត​ឡើង​ជុំវិញ​ខ្លួន​យើង​ទាំង​មិន​បន្សល់​ទុកនូវ​ភស្តុតាង​ដើម្បី​ឲ្យ​គ្រប់គ្នា​ឈប់​ងឿងឆ្ងល់​ឡើយ ​រហូតមកដល់បច្ចុប្បន្ន៕

ប្រែសម្រួល៖ វារី

ចុចអាន៖ការពិតដ៏អស្ចារ្យទាំង ១០ អំពីរាងកាយមនុស្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤១ នាទីutes មុន

ទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខា​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់​នៅក្នុងវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន៥

ព័ត៌មានជាតិ២ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ការបណ្តុះបណ្តាលអ្នកសារព័ត៌មានពីជំនាញផ្នែកសេដ្ឋកិច្ច គឺជាការផ្ដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ សាធារណជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រី​អប់រំ​លើក​ទឹក​ចិត្ត​គ្រូ​ និង ​សិស្ស​ត្រូវ​តែ​ចេះ​ប្រើ Ai ដើម្បី​លើក​កម្ពស់​គុណភាពការរៀន និង​ការ​បង្រៀន

កងការពារអាកាស
ព័ត៌មានជាតិ៧ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម១៣ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម