វប្បធម៌ ជំនឿ
គ្មានអ្វីសង្ស័យ ពេលសុបិនឃើញលុយក្នុងកាបូប លុយនឹងមកដល់ឆាប់ៗមែន!
ពេលណាក្ដី អ្នកណាក្ដី ប្រសិនបើនៅសុខៗសុបិនឃើញប្រាក់នៅក្នុងកាបូបផ្ទាល់ខ្លួន បង្ហាញពីការកោតសរសើរពីមជ្ឈដ្ឋាននានាចំពោះខ្លួនយើង ក៏តំណាងការឲ្យតម្លៃខ្ពស់ តំណាងសមត្ថភាពក្នុងជីវិតនិងភាពមានបាន។

ធម្មតាយើងមិនដែលសុបិនឃើញមានលុយទេ ពេលដែលស្ថានភាពហិរញ្ញវត្ថុក្នុងជីវិតប្រចាំថ្ងៃមិនល្អ ពេលនោះទំនងជាឧស្សាហ៍សុបិនលួចលុយ ឬឃើញលុយអ្នកដទៃ។
ហើយប្រសិនបើមានក្តីសុបិនឲ្យលុយទៅអ្នកដទៃ ហើយមានអារម្មណ៍សប្បាយរីករាយក្នុងការចែករំលែកលុយ សុបិននេះជាសូចនាករនៃភាពរុងរឿងក្នុងជីវិត ដែលលុយនឹងមានលំហូរចូលមកដល់ដៃច្រើនក្រៃលែងដល់ថ្នាក់ចែកចាយ ។

ពេលខ្លះក្តីសុបិនក្នុងការរកឃើញប្រាក់សំណុំ នៅក្នុងកាបូបខ្លួនយើងអាចចង្អុលបង្ហាញពីការផ្លាស់ប្ដូរអំពីខ្លួនឯង ថាកំពុងអ្នកជានរណាថ្មីដែលពីមុនមិនមែន ។ កាបូបលុយតំណាងឲ្យយើងជាអ្នកណា តំណាងអត្តសញ្ញាណពិតរបស់យើងថាមាន ឬក្រ ឯលុយដែលជានិមិត្តរូបតំណាងឲ្យអ្វីមួយដែលសង្គមឲ្យតម្លៃ។ តាមធម្មជាតិ ការរកឃើញលុយឡើងវិញក្នុងសុបិន អាចបង្ហាញអ្វីមួយដ៏មានតម្លៃ ដែលបាននឹងកំពុងឈានមករកអ្នក។

ប្រសិនឃើញក្រដាសប្រាក់បរទេស នៅក្នុងក្ដីសុបិន ឬលុយណាដែលយើងមិនស្គាល់ បង្ហាញថាអ្នកនឹងទទួលជោគជ័យនៅកន្លែងធ្វើការ និងបង្កើនឥទ្ធិពលជំនាញ ការទទួលប្រាក់ពីការងារ មេដឹកនាំផ្ទាល់ ក្នុងការភ្ញាក់ឡើងមកក្នុងជីវិតពិត។ ជាទូទៅ គ្រប់រូបភាពនៃការទទួលបានប្រាក់នៅក្នុងក្តីសុបិន បង្ហាញពីការទទួលស្គាល់យើង តម្លៃរបស់យើងការកោតសរសើរនៅកន្លែងធ្វើការឬនៅផ្ទះ៕
គ្រូ ឯម
ចុចអាន៖៨ ប្រផ្នូលនរណាម្នាក់កំពុងគិតល្អពីយើង ឬនិយាយដើមបង្ខូចឈ្មោះ
ចុចអាន៖ក្រណាត់ក្នុងសុបិន បង្ហាញពីទិសដៅនៃឆាកជីវិតទៅអនាគតអាស្រ័យតាមពណ៌

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ