វប្បធម៌ ជំនឿ
ពាងស្រាបុរាណខេត្តរតនគិរី អាយុកាលរាប់ពាន់ឆ្នាំ ផ្សារភ្ជាប់ពិធីសែនព្រេននៅតាមភូមិស្រុក
ស្រាពាង ជាប្រភេទស្រាម្យ៉ាងដែលផលិតដោយជនជាតិដើមភាគតិច តាំងពីបុរាណកាលមក។ ស្រាពាង ជាឈ្មោះស្រាម្យ៉ាងមានរសជាតិផ្អែម បិតពីអង្ករ និងអង្កាម ស្រកក្នុងពាងទុកនៅតាមផ្ទះជនជាតិដើមភាគតិចសម្រាប់ពិធីសែនព្រេនឲ្យខ្មោចពេលឈឺម្ដងម្កាល។ ពាងស្រា មាន ២ ប្រភេទ គឺ ពាងស្រាបុរាណដែលផលិតក្នុងប្រទេសកម្ពុជា និងពាងស្រាសម័យថ្មី ផលិតនៅរោងចក្រប្រទេសវៀតណាម។ ជនជាតិដើមភាគតិច ស្ទើរតែគ្រប់ផ្ទះ តែងតែមានពាងនេះ ដើម្បីទុកបិតស្រា តជំនាន់ ដោយកាលពីមុនពុំមានប្រភេទស្រាផ្សេងក្រៅពីនេះទេ។

លោក រាំង អារួង ជាជនជាតិដើមភាគតិចគ្រឹង អាយុ ៥៤ ឆ្នាំ បានរៀបរាប់ថា កាលពីគាត់នៅកំលោះ នៅមុនរបបប៉ុលពត មានរោងចក្រផលិតពាងស្រាមួយ នៅមុំឃុំបាក់កាឡាន ស្រុកវើនសៃ ខេត្តរតនគិរី។ ម្តាយឪពុកលោកបានទៅទិញយកមកប្រើប្រាស់ មានសម្បុរខ្មៅ រូបរាងធំៗ រូបរាងខ្មៅ ពីព្រោះទំហំផ្ទុកអង្ករ ១ កាផា ទៅ ២ កាផា បិតតែមួយពាង ពេលកម្មវិធីក្នុងគ្រួសារ ឬ ផឹកមួយភូមិ ចំនួន ២ ទៅ ៣ ថ្ងៃ ទើបសាបរសជាតិស្រា។

លោក សេង ពេជ្រ ជាម្ចាស់ភូមិអភិរក្សពាងបុរាណ ដែលស្ថិតនៅភូមិកាទៀង ឃុំល្បាំង ២ ស្រុកលំផាត់ ខេត្តរតនគិរី បានឲ្យដឹងថា ពាងបុរាណនេះ ជាតំណាងអត្តសញ្ញាណជនជាតិដើមភាគតិចភូមិភាគឦសាន ខេត្តរតនគិរី។

លោកបន្តថា កន្លែងរបស់លោកមានការដាក់តាំងនេះ មានពាង ២ ប្រភេទ គឺ ពាងខ្នាតធំ និងពាងតូច សម្រាប់សែនអមគ្នា នៅពេលរៀបចំពិធីបុណ្យធំៗ បើគិតទៅដល់អាយុរបស់ពាង ចាប់ពី ៦០០ ៧០០ ៣០០ ឆ្នាំ។


លោកបន្តទៀតថា ពេលលោកចុះទៅតាមភូមិ ឃើញថាជាវត្ថុបុរាណ ក៏ស្នើសុំម្ចាស់ពាងយកទៅទុកដាក់បង្ហាញសាធារណជនចូលទស្សនានៅភូមិរបស់លោក។ បើតាមការស៊ើបសួរប្រវត្តិរឿងរ៉ាវពាងទាំងនេះ ជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី ពាងទាំងអស់នេះរក្សាទុកនៅតាមផ្ទះស្លាប់មនុស្ស ៥ ,៦, ៧, ៨, តំណរបស់មនុស្សដែលបានស្លាប់ ហើយពាងនេះប្រមូលពីស្រុកអូរជុំ វើនសៃ តាវែង។ បច្ចុប្បន្ននេះ ត្រូវបានរក្សាទុកមានចំនួនសរុប ៩ ពាង និងមានពាងមួយចំនួនទៀត បែកបាក់ខ្លះ ដោយចាស់ខូច។ នៅក្នុងពិធីធំៗ ចាស់ទុំក្នុងភូមិ ប្រើពាងធំអមជាមួយឆ្នាំងបុរាណសម្រាប់ចាក់ទឹក បន្សាបជាតិពុលផ្សេងៗ ដើម្បីសែនព្រេនក្នុងពិធី ហើយមេកន្ទ្រាញដួសទឹកចាក់ចូលក្នុងពាងស្រា បន្ទាប់មកគាត់វ៉ឺតជាមួយបំពង់ទុយោ។ រូបរាងសណ្ឋានពាងធ្វើពីដីដុត សម្រាប់ជនជាតិដើមភាគតិច តាមជំនឿជាវត្ថុតំណាងឲ្យព្រះរបស់ខ្លួនសម្រាប់គោរពបូជា តែងតែយកមកបិតស្រា កាប់គោ ក្របី មាន់ទា ជ្រូក នៅតាមកំណត់ឆ្នាំដែលត្រូវសែនក្នុងពិធីផ្សេង ដើម្បីសុំសេចក្តីសុខ ភាពរីកចម្រើន ឲ្យរួចពីទុក្ខភ័យ អន្តរាយផ្សេងៗ នៅក្នុងផ្ទះតាមសហគមន៍នីមួយៗ។ ការសែនរបស់ទាំងអស់នេះទៀតសោត មានការច្រូចឈាមសត្វនឹងស្រាពាងនេះ ទើបស្នើសុំទៅកាន់ព្រលឹងដូនតាស័ក្ដិសិទ្ធិដែលនៅតាមបន្តរហូតមកដល់សព្វថ្ងៃនេះ៕
អត្ថបទ ៖ ចាប
សូមទស្សនាវីដេអូខាងក្រោម ៖




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះរោងចក្រនៅថៃ ជាប់មនុស្សច្រើននាក់ក្នុងនោះ